Friday, June 16, 2017

ឱសថព្យាបាលជម្ងឺលើសឈាម - ប្រភេទ Calcium Channel Blockers


Image result for CA Channel Blockers


អត្ថបទនេះរៀបរាប់អំពីឱសថមួយចំនួននៅក្នុងក្រុម Calcium Channel Blockers រួមមាន៖

ប្រភេទ Dihydropyridines: Amlodipine, Clevidipine, Felodipine, Lercanidipine, Nifedipine និង 
Nimodipine

មិនមែនជាប្រភេទ Dihydropyridines (Non-dihydropyridines) Diltiazem និង  Verapamil


សកម្មភាពនៃប្រភេទឱសថ Calcium Channel Blockers គឺ រារាំងចរន្តកាល់ស្យូមទាំងស្រុង ។ Calcium Channel Blockers កាត់បន្ថយចរន្ត (អគ្គីសនី) នៅក្នុងបេះដូង កាត់បន្ថយកម្លាំងនៃការកន្ត្រាក់ (decrease the force of contraction) នៃកោសិកាសាច់ដុំរបស់បេះដូង និង ធ្វើឱ្យបំពងសរសៃឈាមរីកធំឡើង (Vasodilation) ។ ការធ្វើឱ្យបំពងសរសៃឈាមរីកធំឡើង កាត់បន្ថយសម្ពាធឈាម (reduce blood pressure) ដូច្នោះការខិតខំប្រឹងប្រែងរបស់បេះដូង គឺ សំដៅទៅលើការបូមឈាម ។

រាំងខ្ទប់ចរន្តកាល់ស្យូមចូលទៅក្នុងកោសិការរលោងនៃសសៃរឈាមបេះដូង (Cells in the vascular smooth muscle)  សាច់ដុំបេះដូង (Myocardium) និង ប្រព័ន្ធចរន្តបេះដូង (Cardiac conducting system) តាមរយះជន្លងកាលស្សូមប្រភេទ L-type

ថ្នាំប្រភេទ Dihydropyridines ធ្វើសកម្មភាពទៅលើសាច់ដុំរលោងនៃសសៃរឈាម ដើម្បីកាត់បន្ថយសម្ពាធទៅលើសរសៃឈាម និង សម្ពាធឈាម ។

ថ្នាំដែលមិនមែនជាប្រភេទ Dihydropyridines (Non-dihydropyridines) ដូចជា diltiazem និង verapamil ធ្វើសកម្មភាពលើបេះដូងនិងសាច់ដុំរលោងនៃសរសៃឈាម។ ពួកគេកាត់បន្ថយការការក្ត្រាក់របស់បេះដូង ចង្វាក់ បេះដូង និង ប្រព័ន្ធចរន្តសសៃរបេះដូង 

No comments:

Post a Comment