Wednesday, December 24, 2014

កាយវិភាគសាស្ត្រ & សរីរវិទ្យា (Anatomy & Physiology)


រាងកាយរបស់មនុស្ស: ការណែនាំ (The Human Body: An Orientation)

កាយវិភាគសាស្ត្រ (Anatomy): គឺ ជាការសិក្សាអំពីរចនាសម្ព័ន្ធរាងកាយ រូបរាងនៃរាងកាយ និង ទំនាក់ទំនងរបស់ពួកគេ ។  

កាយវិភាគសាស្ត្រ មាន ២ ប្រភេទ: កាយវិភាគសាស្ត្រទូទៅ ឬ ទ្រង់ ទ្រាយខាងក្រៅ (Gross anatomy) និង កាយវិភាគសាស្ត្រមីក្រូទស្សន៍ ឬ លម្អឹត (Microscopic anatomy) ។

  •  សំដៅទៅលើការសិក្សាអំពីរចនាសម្ព័ន្ធរាងកាយដោយប្រើប្រាស់ឧប ករណ៍ ដូចជា មីក្រូទស្សន៍ ឬ ឧបករណ៍ពង្រីក ដើម្បីមើលរចនាសម្ព័ន្ធតូចៗ ទាំងឡាយនៅក្នុងរាងកាយរបស់យើង 

សរីរវិទ្យា (Physiology): គឺ ជាការសិក្សាអំពីរបៀបដែលរាងកាយ និង ផ្នែកទាំងឡាយរបស់រាងកាយធ្វើការ ឬ បំពេញមុខងាររបស់គេ (physio = ធម្មជាតិ = សិក្សាអំពី) 

សរីរវិទ្យាក៏មិនខុសគ្នាពីកាយវិភាគសាស្ត្រដែរ វាមានបំណែងចែករងជាច្រើន ។ ឧទាហរណ៍: សរីរវិទ្យាសសៃរប្រសាទ (Neuro-physiology) ពន្យល់អំពីដំណើរការរបស់ប្រព័ន្ធប្រសាទ និង សរីរវិទ្យាបេះដូង (Cardiac-physiology) គឺ ជាការសិក្សាអំពីមុខងារនៃបេះដូង (ជាប៉ូមសកម្មដែលចលនាដោយសាច់ដុំ) ដើម្បីរក្សាបញ្ជូនឈាមទៅរាល់ផ្នែកនៃរាងកាយ ។

ទំនាក់ទំនងរវាងកាយវិភាគសាស្ត្រ និង សរីរវិទ្យា (Relationship between anatomy & physiology)

ការពិត កាយវិភាគសាស្ត្រ និង សរីរវិទ្យា តែងតែពាក់ព័ន្ធគ្នា ។ ផ្នែកទាំងឡាយនៃរាងកាយរបស់យើងបានបង្កើតជាអង្គភាពមួយយ៉ាងជិតស្នឹទ្ធនិងគ្នា ហើយផ្នែកទាំងនោះមានការងាររបស់គេដើម្បីធ្វើឱ្យរាងកាយរបស់យើងអាចប្រតិបត្តិការទាំងស្រុង ។ ឧទាហរណ៍: សួតមិនដូចបេះដូងដែលចលនាដោយសាច់ដុំ ដែលអាចប៉ូម និង បញ្ជូនឈាមទូទាំងរាងកាយនោះទេ ប៉ុន្តែដោយសារ តែជញ្ជាំងថង់ខ្យល់របស់សួតវាស្តើង ម៉្លោះហើយពួកគេអាចផ្លាស់ប្តូរខ្យល់និងផ្តល់អុកស៊ីហ្សែនទៅ ឱ្យរាងកាយ ។ 

No comments:

Post a Comment