Saturday, May 31, 2014

ព័ត៌មានជំនួយអំពីរបៀបចម្អិនសាច់គោ - ឆាមីសាច់គោខាត់ណា (Cooking tip - Chinese Broccoli Beef Noodle Stir Fry)

ខ្ញុំចូលចិត្តម្ហូមអារហារឆា ។ សាច់ដែលខ្ញុំចូលចិត្តបំផុតសម្រាប់អាហារប្រភេទនេះ គឺ សាច់គោ និង សាច់មាន់ ជួនកាលខ្ញុំប្រើប្រាស់សាច់ត្រី (fish fillet) ផងដែរ ។ ខ្ញុំប្រើចង្រ្កានអគ្គីសនី និង ចង្ក្រានហ្គាសសម្រាប់ចម្អិន អាហារ
I like stir fry dishes. The preferable meats that I use for stir fry are beef and chicken but occasionally I also use fish fillet as well. I use electric hot top and for cooking portable gas stove for cooking
broccoli-beef-noodles-59
ខ្ញុំបានស្វែងរកព័ត៌មានជំនួយអំពីរបៀបចម្អិនសាច់គោ ហើយបានរកឃើញព័ត៌មានជំនួយមួយ ដែល ប្រហាក់ប្រហែលគ្នានឹងរបៀបចម្អឹនរបស់ចុងភៅម្នាក់នៅភោជនីយដ្ឋានចិនដ៏ល្បីល្បញមួយ នៅទីក្រុង ស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី (Australia) ។
I have been searching for tips on how to cooking stir fry beef and found one in which is similar to one I saw on TV by a chef at one of the top Chinese restaurant in Sydney, Australia.
អាថ៌កំបាំង គឺ នៅក្នុងរូបភាពខាងក្រោម - the secrets are in pictures below

broccoli-beef-noodles-21
ប្រឡាក់ចំណិតសាច់គោជាមួយគ្រឿងទេសជាមុន - marinate the beef slices in advance

បំពងសាច់ចណឹតនោះជាមុន - quick deep fry 

អត្ថបទ និង រូបភាពខាងក្រោមដងស្រង់ពី "Chinese Broccoli Beef Noodle Stir Fry"
Chinese broccoli should be almost all stem and green leaves. Look for Chinese broccoli with minimal open flowers (lots of open white flowers means that the Chinese broccoli is past its prime and bitter.
You can also tell from the cut stems if the Chinese broccoli will be perfect or too old. See the bottoms of these cut stems? It’s milky-translucent and smooth. If the bottoms of the stem have a hard white circle in the middle (instead of smooth, milky and translucent) it will probably be past its prime and taste tough and bitter.
Photo below is Chinese Broccoli…see the beautiful stem-bottoms?

broccoli-beef-noodles-59



broccoli-beef-noodles-17

For this Broccoli Beef Noodle Stir Fry recipe, you can use ANY type of noodles. Really, spaghetti noodles are fantastic in this dish. I happened to have Japanese style egg-noodles, so that’s what I used! Cook your noodles according to package directions.

broccoli-beef-noodles-1

While the noodles are cooking, marinate the beef slices in soy sauce, cornstarch, sugar, oyster sauce and rice wine. If you don’t have rice wine, use dry sherry or any dry white wine will do. The sugar and the oyster sauce will help the meat caramelize.

broccoli-beef-noodles-21

You want beautiful, carmelized meat in your stir fry?
Here’s the secret. DO NOT CROWD THE MEAT! Single layer, ladies and gents!

broccoli-beef-noodles-27

Once you add it to the wok or frying pan, LEAVE THE THING ALONE. Resist the temptation to shake, move it around or flip…until the first side has a chance to caramelize. Then flip.

broccoli-beef-noodles-30

See the nicely caramelized bits?

broccoli-beef-noodles-31

Once the meat finishes cooking, remove to a plate. Now it’s time for Chinese Broccoli (Gai Lan).

broccoli-beef-noodles-36

Stir fry for a minute, scooping up the oils at the bottom of the wok all over the Chinese Broccoli. Bathe the oil over the Chinese Broccoli.
Now turn heat down, add 1/4 cup of water or browth and cover to let steam.

broccoli-beef-noodles-37

A couple of minutes later…test the Chinese Broccoli to see if done! A knife should pierce easily into the steam.

broccoli-beef-noodles-38
Now its the cooked noodles turn to take a bath in the sauce.

broccoli-beef-noodles-39
See it absorb all the juicy bits?

broccoli-beef-noodles-40

Now return the beef and broccoli to the wok and serve!!

broccoli-beef-noodles-44

broccoli-beef-noodles-45


ទឹកផ្លែឈើ និង បន្លែសម្រាប់បន្សាប់សារធាតុពុល និង សុខភាពតម្រងនោម

ដកស្រង់ពីអត្ថបទ "Kidney Detox Drink"


តើអ្នកដឹងទេថា

តម្រងនោម (kidney)  របស់យើង មានរូបរាងប្រហាក់ប្រហែលនិងគ្រាប់សណ្តែក មានទំហំប៉ុនដៃ ក្តាប់ (របស់យើង) ។ តួនាតីរបស់វា គឺ ទាញយកកាកសំណល់ និង ទឹកលើសលប់ពីក្នុងឈាម ដើម្បីបង្កើតទៅជា ទឹកមូត្រ ។  ទឹកមូត្រហូរពីតម្រងនោមទៅកាន់ផ្លោកនោមតាមរយៈបំពងទឺកមូត្រ (ureters) ។

តម្រងនោម គឺ ជាអ្នកប្រមូលសំរាមដ៏ទំនើប ។ ជារៀងរាល់ថ្ងៃតម្រងនោមរបស់យើង ច្រុុះ ឬ លាង សម្អាតឈាមប្រមាណជា ២០០ quarts ១៨៩.២៧ លីត្រ  រេងកាកសំណល់ចេញប្រមាណជា ២ quarts និងបរិមាណទឹកលើសលប់នៅក្នុងឈាមផងដែរ ។

អ្វីខ្លះដែលយើងអាចជួយតម្រោងនោមរបស់យើងបាន

  • កំណត់ការទទួលទានគ្រឿងស្រវឹងនិងភេសជ្ជៈរបស់យើង។ ភេសជ្ជៈទាំងនេះ អាចបណ្តាល អោយកើតមានបញ្ហាដល់មុខងារតម្រងនោម (kidney functions) និង ប៉ះពាល់សមត្ថភាព របស់ពួកគេ ក្នុងការកម្រិតសមាសភាពនៃសារធាតុរាវ និង សារធាតុ អេឡិចត្រូ (electrolytes - គឺ ជាខនិជ (minerals) នៅក្នុងឈាម និង វត្ថុរាវផ្សេងៗ ទៀត នៅក្នុងរាងកាយរបស់យើង ដែលមានផ្ទុកចរន្តអគ្គីសនី នៅក្នុងរាងកាយ ។ 

ការទទួលទានគ្រឿងស្រវឹង និង ភេសជ្ជៈ (soft drinks) ប្រចាំថ្ងៃ អាចនាំឱ្យមានអោនភាព/បន្ទាបនៃ ការប្រមូលផ្តុំនៃអេឡិចត្រូសំខាន់ៗ នៅក្នុងឈាម និង តុល្យភាពអាល់កាឡាំង (alkalinity balance) របស់រាង កាយ ។

ទម្លាប់មួយចំនួន ដែលអាចបណ្តាលឱ្យមានបញ្ហាដល់តម្រងនោមរបស់យើង


  • មិនបានបញ្ចេញ / បន្ទោរបង់ជើងតូចអោយអស់ពីប្លោកនោមនៅពេលដែលមានតម្រូវការ 
  • មិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់ 
  • បរិភោគរបបអាហារដែលមានប្រូតេអ៊ីនច្រើនលើសលប់ (high protein diet)
  • បរិភោគអាហារកែឆ្នៃបឬចម្រាញ់ច្រើនពេក 
  • ការអូសបន្លាយក្នុងការប្រើប្រាស់ថ្នាំ (prolonged use of medication) 
  • មិនបានសម្រាកឱ្យបានគ្រប់គ្រាន់


ការពារតម្រងនោម និង ប្លោកនោមរបស់យើងជាមួយផ្លែក្រូច (orange) ទំពាំងឫស្សីបារាំង (asparagus) និង ជីវ៉ាន់ស៊ុយ  (cilantro/coriander leaves) - មានប្រយោជន៍ ក្នុងការការពារជម្ងឺ និង ការបង្កើត ថ្មតម្រងនោម។ 

ទោះបីជាវាមានអត្ថប្រយោជន៏យ៉ាងនេះក្តី គឺ វាមិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការទទួលទានគ្រឿង ស្រវឹង / ភេសជ្ជៈនោះឡើយ!

គ្រឿងផ្សំ

ផ្លែក្រូច ២ ផ្លែ
ផ្លែប៉ោមពណ៌បៃតង ២ ផ្លែ
ទំពាំងឫស្សីបារាំង ៨ - ១០ ដើម  
ជីវ៉ាន់ស៊ុយមួយពែង 
ទឹកក្រូចឆ្មា (មួយច្របាច់) 
មើមខ្ញី កន្លះអ៊ីញ

អត្ថប្រយោជន៍សុខភាព: 

សម្រួលដល់សភាពប្រពៃនៃឈាម (alkalizing)
ជួយទប់ស្កាត់ក្រួសក្នុងតម្រងនោម 
ជួយបំបាត់ការហើមពោះ ឬ ហើម ខណៈមានរដូវ (menstrual) 
សម្បូរទៅដោយសារជាតិតិប្រឆាំងនឹងការរលាក (inflammatory) អុកស៊ីដប្រឆាំង (antioxidants) និង សារជាតិ ប្រឆាំងនឹងមហារីក (anti cancer)។ 
ផ្គត់ផ្គង់អេឡិចត្រូ និង ស្ដារជាតិទឹកនៅក្នុងកោសិកា (cells)



អត្ថប្រយោជន៏នៃទឹកផ្លែក្រូច និង ផ្លែ passion




ពង្រឹងសុខភាពសួត 

ទឹកផ្លែឈើនេះ សម្បូរទៅដោយវីតាមីន C និង បន្លែងនៃវីតាមីនអា (vitamin A precursor) - ដែល ជួយពង្រឹងសុខភាពសួត ។ វាមានប្រយោជន៍ក្នុងការការពារជម្ងឺហឺត (asthma) ជម្ងឺ រលាក ទងសួត (bronchitis) ជម្ងឺសួតប្រភេទ emphysema (ជាជម្ងឺសួតដែលធ្វើឱ្យអ្នកជម្ងឺ ពិបាកដកដង្ហើម) និង បញ្ហាសួតផ្សេងៗ ទៀត។ 




គ្រាប់ផ្លែឈើ passion ទៅដោយអុកស៊ីតប្រឆាំង (antioxidants) ដែលជួយរាងកាយរបស់យើង បង្កើតអង្គបដិបក្ខប្រឆាំងនឹងមេរោគ ដែលមានសភាពប្រហាក់ប្រហែលនឹងជម្ងឺគ្រុនផ្តាសាយ មេរោគដែលអាចបង្កបញ្ហា រ៉ាឌីកាល់សេរីដែលមានសមត្ថភាពលើកកម្ពស់ការរលាក (pro inflammatory radicals) ។ 

សមាសធាតុដែលមាននៅក្នុងផ្លឺឈើទាំងនេះ ក៏មានសារៈសំខាន់សម្រាប់សុខភាពភ្នែក (vision health) ។ 


គ្រឿងផ្សំ (សម្រាប់មួយកែវ): 

ផ្លែឈើ passion ២ ផ្លែ
ផ្លែក្រូច ២ ផ្លែ


Friday, May 30, 2014

ទឹកលាងសម្អាតសារធាតុពុល (Cleansing Juice)



ទឹកលាងសម្អាតសារធាតុពុល  (Cleansing Juice)

ទឹក ABC នេះ (Apple, Beetroot, Carrots) អាចលាងសអ្អាតសារធាតុពុលនៅក្នុងថ្លើម ហើយវាក៏ ផ្តល់នូវអត្ថប្រយោជន៏ដល់សុខភាពរំលាយអាហារផងដែរ ។

ទទួលទានទឹកនេះមួយកែវ រៀងរាល់ ២ ថ្ងៃ ដើម្បីទទួលបាននូវអត្ថប្រយោជន៍របស់វាពេញលេញ ។ 

គ្រឿងផ្សំ: 

- ផ្លែប៉ោមពណ៌បៃតង ២ផ្លែ
- មើម beetroot (មធ្យម) កន្លះមើម 
- មើមការ៉ុត ២ មើម 
- ខ្ញី កន្លះអ៊ីញ

អត្ថប្រយោជន៏នៃ beetroot

ឆាបង្គារជាមួយសណ្តែកហោឡំាងតៅ (Prawns & Snow peas with XO sauce)

ដកស្រង់ពីអត្ថបទ (online) "Prawns & snow peas with XO sauce" 

Prawns & Snow peas with XO sauce

គ្រឿងផ្សំ 


  • ប្រេងសណ្តែកដី ១ ស្លាបព្រាបាយ tbs 
  • ត្រីប្រឡាក់ anchovies
  • ស្លឹកខ្ទឹម ២ ដើម - ហាន់
  • ខ្ទឹមស ៣ ក្លែប - ដំបំបែក
  • ម្ទេសស្ងួតបុក/កិន កន្លះស្លាបព្រាប 
  • ខ្ទឹមបារាំង
  • ស្ករព័ណត្នោត១ស្លាបព្រា សូមបព្ជាាក់ថា ជនជាតិអូស្រ្តាលីភាគច្រើនចូលចិត្តទទួលទាន អាហារ ដែលមានជាតិផ្អែម ។ ស្ករព៌ណត្នោត គឺ សំដៅទៅលើស្ករ ដែលមិនបានចម្រាញ់ព៌ណ ចេញ
  • ប្រេងខ្យង២ ស្លាបព្រា 
  • ទឹកសីុអីុវខ្មៅ/ខាប់ ១ ស្លាបព្រា 
  • បង្គា កន្លះគីឡូូ បកដោយបន្សល់ទុកកន្ទុយ 
  • សណ្តែកហោឡាំងតៅ ២០០ ក្រាម 
  • មីកញ្ចប់ ១០០ក្រាម (សូមបព្ជាាក់ថា ជនជាតិអូស្រ្តាលីភាគច្រើនចូលចិត្តទទួលទានឆានេះ ជា មួយមី) 


វិធីសាស្រ្តចម្អឹន 

កំដៅប្រេងនៅក្នុងខ្តះឆា ក្នុងកម្រឹតសីតុណ្ហភាពខ្ពស់។ ដាក់ត្រីប្រឡាក់ anchovies   ស្លឹកខ្ទឹម ខ្ទឹម និង ម្ទេស ។ ឆាប្រហែលជា ១ នាទី។ ដាក់ស្ករ ឆាប្រហែលជា ៣០ វិនាទី ឬ រហូតដល់វាប្រែព៌ណ (caramelized )។ បន្ថែមទឹកសីុអីុវខ្មៅ/ខាប់ ប្រេងខ្យង រម្ងាស់រហូតដល់ពុះ។ 

ដាក់បន្ថែមបង្គាចូលឆាប្រហែលជា ២ នាទីឬរហូតដល់ពាក់កណ្តលឆ្អិន។ ដាក់សណ្តែកហោឡាំង តៅ និង ខ្ទឹមបារាំង ។ ឆាប្រហែល ១ ទៅ ២ នាទី ឬ រហូតដល់បង្គា និង សណ្តែកហោឡាំងតៅ រហូតដល់ឆ្អឹន  ។

 សូមបញ្ជាក់ថាសណ្តែកហោឡាំងតៅងាយស្រួលចម្អឹន កាលណាប្រែព័ណគឺអាចទទួលទានបាន

ត្រី Anchovy ស្រស់ 



ត្រី Anchovy ប្រឡាក់



ត្រី Anchovy ស្រស់ មួយក្រឡនេះ- ១៨ ដុល្លារ



គោលនយោបាយរបស់រដ្ធាភិបាលអូស្រ្តាលី (គណបក្ស Liberal & National) ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន

នេះជាលើកដំបូងបង្អស់ ដែលខ្ញុំជ្រើសរើសបញ្ហានយោបាយមកចែកចាយនៅទីនេះ ។

សូមបញ្ជាក់ថា អត្ថបទនេះពាក់ព័ន្ធនឹងបញ្ហានយោបាយប្រទេសអូស្រ្តាលី និង គោលនយោបាយ របស់រដ្ធាភិបាល - គណបក្ស Liberal & National  ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន ។

អ្នកដែលកំពុងនិយាយនោះ គឺ លោក Scott Morrison មន្រ្តីក្រសួងអន្តោប្រវេសន្ត៏  ។

The Cambodian agreement to resettle refugees from Australia is part of the hard-line policies on asylum seekers being implemented by Minister for Immigration and Boarder Protection Scott Morrison.
The Cambodian agreement to resettle refugees from Australia is part of the hard-line policies on asylum seekers being implemented by Minister for Immigration and Boarder Protection Scott Morrison. Photo: Getty Images

Read more: http://www.smh.com.au/federal-politics/political-news/cambodias-pm-hun-sen-confirms-controversial-agreement-to-resettle-refugees-from-australia-20140520-zrhz3.html#ixzz338oYxGs5


របៀបចម្អឹនមាន់ដុត (Perfect Roast Chicken & Stuffing by Fast Ed)

បានឃើញ Video នេះហើយ អ្នកទាំងអស់គ្នាពឹតជាកែសម្រួលការចម្អឹនមាន់ដុតរបស់អ្នក

Strawberries & Cream Tarlets


បញ្ហាមួយក្នុងចំណោមបញ្ហាមួយចំនួនដែលប្រជាជនអាស៊ីមិនចូលចិត្តលើកយកមកពិភាក្សា

ដកស្រង់ពីអត្ថបទ (online) "បន្ថែមគ្រឿងទេសខ្ញីទៅនឹងជីវិតផ្លូវភេទរបស់អ្នក" ដូចអ្នកនិពន្ធ Ellis Lasic បានអនវត្តន៏ ... (Add ginger spice to your sex life as writer Ellie Lasic did...)


ការរួមភេទ និង ការទំនាក់ទំនង (sex & relationship) 

សម្រាប់រូបយើងផ្ទាល់ប្រជាជនអាស៊ី គឺ យើងប្រហែលជាមិនដែលនឹកនា ឬ លើកយកបញ្ហា "រួម ភេទ និង ទំនាក់ទំនង" មកពិភាក្សានោះឡើយ ដែលផ្ទុយពីសមភាគីរបស់យើង ប្រជាជនលោកខាង លិច "រួមភេទ និង ទំនាក់ទំនង" ជាបញ្ហាធំមួយក្នុងជីវិតរស់នៅរបស់គេ (មិនថាបុរស ឬ ស្រ្តីនោះ ឡើយ) ។



មូលហេតុដែលយើង (ប្រជាជនអាស៊ី) មិនដែលលើកយកបញ្ញានេះមកនិយាយ គឺ ខ្ញុំអាចសន្មត់ថា 

១) វាជាបញ្ហាផ្ទាល់ខ្លួនរវាង ស្វាមី និង ភរិយា ឬ រវាងដៃគូរ (partner

២) ភាព/ការខ្មាស់អៀន ។

៣) អភិរក្ស (conservative - អភិរក្សក្នុងន័យនេះគឺសំដៅទៅលើការគិឹត និង ប្រពៃណីយ៏)

អានអត្ថបទដើម ==> Add ginger spice to your sex life as writer Ellie Lasic did...

អាហារ ៥ ប្រភេទសម្បូរទៅដោយជាតិដែកជាងសាច់គោ

តម្រូវការអាហារូបត្ថម្ភរបស់ស្ត្រីមានការផ្លាស់ប្តូរ ជាពិសេសក្នុងអំឡុងពេល មករដូវ (menstruation) មានផ្ទៃពោះ (pregnancy) បំបៅដោះកូន (breastfeeding) និង ការអស់រដូវ (menopause) ។ ស្ត្រីត្រូវ ការសារធាតុចិញ្ចឹមជាអតិបរមា (ជាងបុរស) ជាពិសេសជាតិដែក (iron) និង ជាតិកាល់ស៉្យូម (calcium) ដើម្បីសុខភាពបន្តពូជរបស់ខ្លួន ។  

ស្វែងយល់អំពីតម្រូវការអាហាររូបត្ថម្ភបន្ថែមសម្រាប់ស្ត្រី ==> "អាហាររូបត្ថម្ភ - តម្រូវការបន្ថែម សម្រាប់ស្ត្រី"



Five foods that have more iron than steak

ដកស្រង់ពីទស្សនាវត្តី សុខភាពស្រ្តី - Women's Health


Iron is one of those super-important yet hard-to-get nutrients that can make a huge difference in how you feel day to day

The USDA recommends that women aim for 18 milligrams per day of this nutrient.

Kidney beans

Kidney beans

These legumes have four milligrams of iron per cup—along with 941 kilojoules, zero grams of fat, and an incredible 40 grams of protein. 

Lentils

Lentils

A cup of cooked lentils gives you 6.59 milligrams of iron. That’s in addition to 50 grams of complex carbs and 18 grams of protein.

Spinach

Spinach

This is an iron superstar. It really is so high in mineral: one cup of cooked spinach has 6.4 milligrams—for just 167 kilojoules.

Oysters

Oysters

An 85g serving clocks in at 6.7 milligrams of iron—more than a third the amount you need per day. Oysters pack some protein and other minerals, too, like zinc. 

Sesame seeds


Sesame seeds

Each quarter cup of these nutty, crunchy seeds has 5.2 milligrams of iron. They're high in fat—each quarter cup contains about 17 grams

Wednesday, May 28, 2014

អត្ថប្រយោជន៏នៃផ្លែត្របែក (Guava)

ដកស្រង់ពីអត្ថបទ "Health Benefits of Guava"


ផ្លែត្របែកមួយផ្លែ មានវីតាមីនសេ (vitamin C) ៤ ដងច្រើនជាងផ្លែក្រូចមធ្យមមួយផ្លែ និង វីតាមីនអា (vitamin A) ១០ ដង ច្រើនជាងផ្លែក្រូចឆ្មាមួយផ្លែ !

























ផ្លែត្របែកក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ - សឹងតែ ៧០ ដង ច្រើនជាងជាតិសរសៃ ដែលអាចមាន ក្នុងផ្លែក្រូចមួយផ្លែ! ផ្លែត្របែកក៏មានសារធាតុចិញ្ចឹមសំខាន់ៗផ្សេង ទៀត ដូចជា វីតាមីនបេ ២ (vitamin B2) និង និងវីតាមីនអ៊ឺ (vitamin E) កាល់ស៉្យូម (calcium) ស្ពាន់ (copper) ជាតិអាស៊ីដហ្វលីគ (folic acid) ជាតិដែក (iron) ម៉ណេស៉្យូម (magnesium) ផូស្វ័រ (phosphorus) និងប៉ូតាស៉្យូម (potassium) ។

អត្ថប្រយោជន៍សុខភាព 

មាតិកាខ្ពស់នៃវីតាមីនសេ (Vitamin C  ឬ Ascorbic acid) នៅក្នុងផ្លែត្របែក   អាចប្រយុទ្ធប្រឆាំង នឹង រ៉ាឌីកាល់សេរី (free radical) ដែលបង្កឱ្យមានជម្ងឺធ្លាក់អោនខ្សោយ (degenerative diseases) ជាច្រើនជំពូក ។

ជម្ងឺមហារីក (cancer): អុកស៊ីដប្រឆាំងនៅក្នុងផ្លែ  ត្រូវបានគេមានជំនឿថា ជួយកាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកក្រពះ (stomach cancer) បំពង់អាហារ (esophagus) បំពង់សម្លេង (larynx) ក្រអូម មាត់ (oral cavity) និង លំពែង (pancreas) ។ 

កូលេស្តេរ៉ុល (cholesterol) : វីតាមីនសេ នៅក្នុងផ្លែត្របែក  សម្រួលដល់កាតស្រូបយកវីតាមីនអ៊ឺ ប្រកប ទៅដោយប្រសិទ្ធិភាពដែលកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) សម្រួលដល់កំណើននៃ កូលេស្តេរ៉ុលល្អ (HDL) ។

ការទល់លាមក (Constipation) : ជាតិសរសៃនៅក្នុងផ្លែត្របែក ជួយសម្រួលដល់ការរំលាយអាហារ និង ការបន្ធូរបន្ថយចលនាពោះវៀន។ 

ជម្ងឺ Diverticulitis: ជាតិសរសៃដែលមិនរលាយនោះ (insoluble) មានប្រយោជន៍ក្នុងការការពារ និង ការ ព្យាបាល diverticulities ។ 

ជម្ងឺបេះដូង (heart disease): បរិភោគ ឬ ទទួលទានទឹកផ្លែត្របែកអោយបានទៀងទាត់ អាចជួយទប់ ស្កាត់ជម្ងឺបេះដូងពីការរាលដាលទៅទៀត ។ 

សុខភាពភ្នែក (eye health): ការមាតិកាខ្ពស់នៃវីតាមីនអា នៅក្នុងផ្លែត្របែក មានតួនាទីសំខាន់ ក្នុងការរក្សាគុណភាព និង សុខភាពភ្នែក ស្បែក ធ្មេញ និង ឆ្អឹង ។



*Diverticulosis -  occurs when small defects in the muscle of the wall of the large intestine or colon allow small pockets or pouches (diverticula) to form. Diverticulitis is infection or inflam-mation of these abnormal pouches. 

Tuesday, May 27, 2014

ដំឡូងបារាំងដុត



គ្រឿងផ្សំដំឡូងបារាំងដុត : ដំឡូងបារាំង (potato) ឈីស (cheese) និង ទឹកម្សៅ white sauce


ប្រភេទដំឡូងបារាំងដែលខ្ញុំប្រើប្រាស់



លាងដីចេញអោយបានស្អាតមុនពេលចិតជាចំណឹតៗ



កម្រាស់នៃចំណឹតដំឡូង



តាមពឹតខ្ញុំបានស្ងោរដំឡូងមួយសន្ទុះឬពាក់កណ្តាលឆ្អឹនមុនពេលរៀបដាក់ចាន ឬ ថាសដុត ។មូលហេតុចំណាយពេលវេលាតឹចតួចក្នុងការដុតចម្អឹនហើយវាមិនធ្វើអោយឈីសខ្លោច



ចាក់ទឹកម្សៅ white sauce ចូលគ្របដណ្តប់ពីលើដំឡូង រួចរាយឈីសពីលើ





ចាក់ទឹកម្សៅ white sauce ចូលគ្របដណ្តប់ពីលើឈីសរួចរោយឈីសបន្ថែមទៀត ។

របៀបធ្វើ white sauce ប្រើប្រាស់ក្នុងដំឡូងបារាំងដុត

ដំឡូងបារាំងដុត Potato baked 
គ្រឿងផ្សំ (ដំឡូងបារាំងដុត): ដំឡូងបារាំង (potatoes) ម្សៅមី (flour) ប៊ឺ (butter) ខ្ទឹម (garlic) សម្រេចខ្មៅ (black pepper) ម្សៅស៊ុបមាន់ (chicken powder) (អាចប្រើអំបឹលក៏បាន - can use salt if you like) ទឹកដោះគោឆៅ (milk)

ជាដំបូងខ្ញុំចង់បង្ហាញពីរបៀបធ្វើ White sauce ដែលជាផ្នែកមួយសម្រាប់ដាក់ក្នុងដំឡូងដុត (រូបភាព ខាងលើ)



ជាដំបូងកំដៅខ្ទះ ឬ ឆ្នាំងដាំស្លក្នុងកំដៅមធ្យម ដើម្បីរលាយប៊ឺ ។



ក្រោយពេលប៊ឺបានរលាយជាស្ថាពរ ហើយរោយម្សៅមីបន្តិចៗ ម្តង ។ កូរបន្តើយៗ ដើម្បីអោយ ម្សៅមី និង ប៊ឺបានលាយចូលគ្នា ។ បរិមាណម្សៅមីត្រូវការ អាស្រ័យទៅលើទឹកប៊ឺ (រូបភាពខាង ក្រោម) ។



ការកូរនេះ គឺ ដើម្បីចម្អឹនម្សៅមី (រូបភាព ខាងលើ) 



ចាក់ទឹកដោះគោឆៅបន្តិចៗ ម្តង ហើយបន្តការកូរទឹកម្សៅនោះ ។ប្រសិនបើយើងចាក់ទឹកដោះគោ ច្រើនពេកតែម្តងនោះ វាអាចបណ្តាលអោយរាវពេក ។ ដាក់គ្រឿងទេសទាំងនោះ ចូលរួចកូរមួយ សន្ទុះហើយភ្លក់រស់ជាតិ (តាមចណង់ចំណូលចិត្ត) ។

រូបភាពនេះខាងលើ ជាផលិតផលសម្រេច។

Monday, May 26, 2014

ព្យាបាលរោគហើមពោះតាមវិធីធម្មជាតិ

ដកស្រង់ពីអត្ថបទ "Beat bloat



បើយើងក្រឡេកមើញគ្រឿងផ្សំ បន្លែម្យ៉ាងដែលប្រហែលជាពិបាករកនៅស្រុកខ្មែរ គឺ Fennel ។

Fennel

តើអ្នកដឹងទេតើរោគហើមពោះបណ្តាលមកពីអ្វី?

មានមូលហេតុជាច្រើនដែលបណ្តាលអោយហើមពោះ ។ រោគហើមពោះ គឺ ជាលទ្ធផលនៃឧស្ម័នដ៏ លើសលប់  ដែលបានផលិតនៅក្នុងពោះវៀន ។ 

មូលហេតុទាំងនោះអាចរួមមាន៖

ការលេបខ្យល់ (swallowing air ឬ ពាក្យសមាញ្ញរបស់យើងតែងតែហៅថាខ្យល់ចូលពោះ) ទល់លា មក (constipation) អាការ៖មុនពេលមករដូវ (Pre-menstruation Syndrome សរសេកាត់ថា PMS) អតុល្យភាពមេរោគ នៅក្នុងពោះវៀន (imbalanced intestinal flora), ថ្នាំសង្កូវ ឬ ថ្នាំពេទ្យ (Medica- tions) ជម្ងឺពោះវៀន (Irritate Bowel Sydrome  សរសេកាត់ថា IBS - លក្ខណៈប្រភេទ វេជ្ជសាស្រ្ត មួយ ដែលបណ្តាលឱ្យឈឺពោះ ហើម ពោះ ទល់លាមក ឬ រាគ) ឬ ជម្ងឺពោះវៀនផ្សេងៗ ទៀត ។

ប្រសិនបើការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា អ្នកមានជម្ងឺពោះវៀនពឹតប្រាកដនោះ អា ហារដែលអ្នកបានបរិភោគ (ឬ មិនបានបរិភោគ) អាចជាកក្តាដែលបណ្តាលឱ្យហើមពោះ។

អ្វីដែលអ្នកអាចធ្វើបាន គឺ ការលៃតម្រូវរបបអាហាររបស់អ្នក នោះវាអាចកាត់បន្ថយ / លុបបំបាត់ អារម្មណ៍ហើមពោះនេះ ។

ម្ហូបអាហារ ឬ ទម្លាប់ដូចរៀបរាប់ខាងក្រោមនេះ អាចជាបណ្តាលឱ្យហើមពោះ:


  • ការប្រើប្រាស់បំពងប៊ឺត (straw) ពេលទទួលទានទឹក
  • ទំពារស្ករកៅស៊ូ 
  • រំលងអាហារ (skipping meal)
  • ការបរិភោគផ្លែឈើបន្ទាប់ពីទទួលម្ហូបអាហារ 
  • បរិភោគអាហារចៀន (fried) / ចំណីអាហារដែលមានជាតិខ្លាញ់លើសលប់ (greasy foods)
  • ការបរិភោគអាហារកែឆ្នៃ (processed foods) ឬអាហារដែលសម្បូរទៅដោយជាតិសូដ្យូម (foods high in sodium)
  • ទទួលទានភេសជ្ជៈសូដា (soda) / ភេសជ្ជៈកាបូហីុត្រាត (Carbohydrated drinks
  • សារធាតុផ្អែមសិប្បនិម្មិត (artificial sweeteners) និង អាហារដែលសម្បូរទៅដោយជាតិស្ករ (sugary foods)
  • ទទួលទានផលិតផលទឹកដោះគោ (dairy products)
  • បរិភោគអាហារដែលមានជាតិម្សៅច្រើន (foods high in starch
  • បរិភោគបន្លែនិងដែលមានជាតិសរសៃច្រើន (high in fiber
  • បរិភោគបន្លែដែលផលិតសារធាតុឧស្ម័នដូចជា ផ្កាខាត់ណាព៌ណបៃតង (broccoli) ស្ពៃក្តោប (Cabbage) ផ្កាខាត់ណាព៌ណស (Cauliflower) ខ្ទឹមបារាំងជាដើម

គ្រឿងផ្សំសម្រាប់ទឹកក្រឡុក

  • ផ្លែម្នាស់មួយចំហៀង (ផ្លែតូចល្មម) 
  • បន្លែ fennel មួយចំហៀង (ធុនមធ្យម) 
  • បន្លែ Celery ២ ធាង 
  • ខ្ញី ប្រវែងប្រមាណជា ១ អ៊ីញ 

គួរដឹងអំពីម្ហូបអាហារដែលអ្កទទួលទានហើយរក្សាសុខភាពរបស់អ្នក ។

អត្ថប្រយោជន៏នៃ

ផ្លែម្នាស់ : ផ្ទុកអង់ស៊ីមដែលលើកកម្ពស់ការរំលាយអាហារ (digest -promoting enzymes) ។បន្លែ Celery អាចជួយបំបាត់ការហើមពោះ (bloating) និង ការស្ដុកទឹកក្នុងរាងកាយ (water retention
បន្លែ fennel និង ខ្ញី គឺ ជាអាហារដ៏ល្អក្នុងការបង្កើតមេរោគពោះវៀន។
នេះអាហារដើម្បីផ្តួលរោគហើមពោះ!


Sunday, May 25, 2014

ជីវ៉ាន់ស៊ុយ និង សុខភាព (Cilantro/Coriander leaves and health)

ដកស្រង់ពីអត្ថបទ "Health Benefits of Cilantro"

ជីវ៉ាន់ស៊ុយ - cilantro/coriander 

ជីវ៉ាន់ស៊ុយ (Cilantro or Coriander leaves) គឺ ជាឱសថមួយក្នុងចំណោមឱសថជាច្រើនប្រភេទ ដែលត្រូវបានប្រើប្រាស់ជាភ្នាក់ងារបំបាត់ជាតិពុលលោហៈ (metal) កម្រឹតធ្ងន់ សម្រាប់បន្សាប ជាតិ ពុលដោយសារធាតុអាលុយមីញ៉ូ (aluminium - Al)  សំណរ (lead - Pb) បារត (mercury)  cadmium - Cd និង សារធាតុដទៃទៀត ។

ជី Parsley អីុតាលីប្រភេទស្លឹកលា

លក្ខណៈប្រភេទ

ជីវ៉ាន់ស៊ុយ ត្រូវបានគេស្គាល់ផងដែរថា ជា CilantroCoriander ឬ ជីវ៉ាន់ស៊ុយចិន ។ គ្រាប់ និង ស្លឹករបស់វា ត្រូវបានប្រើជាគ្រឿងទេសសម្រាប់ដាំស្លរ (condiment)  ម្ល៉ោះហើយជីវ៉ាន់ស៊ុយត្រូវ បានគេចាត់ទុកថា ជាគ្រឿងទេស (spice) និង ជាឱសថ (herb) ។ ជីវ៉ាន់ស៊ុយស្រដៀងនឹង  parsley អ៊ីតាលីប្រភេទស្លឹកលា។ ជីទាំង ២ ប្រភេទ គឺ មានដើមកំណើតពី គ្រួសារតែមួយដែលគេហៅថា  Umbelliferae

អត្ថប្រយោជន៍អាហារូបត្ថម្ភ

ជីវ៉ាន់ស៊ុយ  គឺ សម្បូរទៅដោយសារធាតុគីមីធម្មជាតិ (phytonutrients) នឹង អុកស៊ីតប្រឆាំង។ ស្លឹក និង គ្រាប់របស់វាមានជាតិប្រេងសំខាន់ជាច្រើន ដែលមានប្រយោជន៍ក្នុងការប្រើប្រាស់ផលិតជា ឱសថបុរាណ។ វាប្រឆាំងនឹងក្លឹនស្អុយ វាជាថ្នាំបំបាត់ការឈឺចាប់់ សារធាតុ (aphrodisiac) ដែលមាន ក្នុងជីវ៉ាន់ស៊ុយ ជួយរំលាយអាហារ សម្លាប់មេរោគ (fungicidal) និង ជាសារធាតុរំញោចធម្មជាតិមូយ (stimulant) 

ជីវ៉ាន់ស៊ុយជាប្រភពដ៏ល្អនៃវីតាមីន វីតាមីនវីតាមីន K និង ដាននៃវីតាមីន ។ ផ្នែកខនិជ (minerals) វិញនោះ វាផ្ដល់នូវជាតិកាល់ស៉្យូម និង ប៉ូតាស៉្យូមជាច្រើន ដែលមានប្រយោជន៍សម្រាប់ ការបន្ថយជម្ងឺជាច្រើន ។ ជីវ៉ាន់ស៊ុយ ក៏មានផ្ទុកជាតិដែក (iron) ម៉ណេស៉្យូម (magnesium) និង សូដ្យូម (sodium)

អត្ថប្រយោជន៍សុខភាព

ជីវ៉ាន់ស៊ុយ មានស្លឹកតូចមែនតែសម្បូរទៅដោយសារធាតុល្អប្រពៃ ដែលធ្វីអោយវាជាឱសថមាន សារៈប្រយោជន៍ខ្លាំងណាស់សម្រាប់បន្ថយជម្ងឺជាច្រើន ។

លក្ខណៈសម្បត្តិថ្នាំផ្សះ (antibiotic properties) : សមាសធាតុថ្នាំផ្សះ សារធាតុ dodecenal ដែល បំបែកចេញពីជីវ៉ាន់ស៊ុយ ហើយបានតេស្តនៅក្នុងមន្ទីរពិសោធន៍ ។ លទ្ធផលដ៏គួរអោយចាប់ អារម្មណ៍នោះ គឺ សារធាតុនេះមានប្រសិទ្ធិភាពទ្វេរដងដូចជាថ្នាំផ្សះប្រភេទ gentamicin ដែលត្រូវ បានប្រើជាទូទៅនៅក្នុងការសម្លាប់បាក់តេរី Salmonella ដែលបង្កឡើងដោយចំណីអាហារ (food borne bacteria)

ប្រឆាំងមហារីក (anti-cancer): លក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីដនៃជីវ៉ាន់ស៊ុយ រួមមាន បេតាការ៉ូ (beta carotene - សារធាតុព៌ណលឿង ពណ៌ទឹកក្រូច) វីតាមីន C និង វីតាមីន E អាស៊ីត  ferulic  អាស៊ីត caffeic សារធាតុ  kaempferol, និង quercetin ។ អុកស៊ីដប្រឆាំងនេះ ជួយបន្ថយហានិភ័យ នៃ ភាពតានតឹងក្នុងកោសិកា (cells)  ដែលបណ្តាលអោយកើតជម្ងឺមហារីក 

ជាតិស្ករក្នុងឈាម (blood sugar): យោងតាមការសិក្សាមួយ ដែលពិសោធលើសត្វកណ្តុរមួយ ក្បាល បានបញ្ជាក់ថា ឱសថនេះ មានឥទ្ធិពលប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម ហើយអាចគ្រប់គ្រង ជាតិស្ករក្នុងឈាម ។ ពេលដែលក្រឡុកជាទឹក ហើយទទួលទានជាប្រចាំ នោះជីវ៉ាន់ស៊ុយអាចជួយ ជំរុញការផលិតអាំងស៊ុយលីន (secretion of insulin) ដោយហេតុនេះវាបញ្ចុះជាតិស្ករក្នុងឈាម ។

ឆ្អឹងសុខភាព (bone health): ជីវ៉ាន់ស៊ុយ គឺ ជាប្រភពនៃជាតិកាល់ស៉្យូម ។ កាល់ស៉្យូម ជាសារធាតុ ចិញ្ចឹមដ៏សំខាន់ មួយ ដែលចាំបាច់សម្រាប់ការបង្កើត និង ការថែរក្សាឆ្អឹងឱ្យបានរឹងមាំ ។

សមត្ថភាពក្នុងការបញ្ចុះកូឡេស្តេរ៉ូ (cholesterol lowering ability) : ទទួលទានទឹកជីវ៉ាន់ស៊ុយ  អាច ជួយកាត់បន្ថយចំនួននៃខ្លាញ់ខូចខាត (peroxide lipid) នៅក្នុងភ្នាសនៃកោសិកា ។ ការសិក្សាបាន បង្ហាញថា ជីវ៉ាន់ស៊ុយ អាចបន្ថយកម្រិតកូលេស្តេរ៉ូអាក្រក់ និង បង្កើនកម្រិតកូឡេស្តេរ៉ុលល្អ ។

សុខភាពភ្នែក (eyes health): កម្រឹតខ្ពស់នៃសារធាតុ Beta-carotene និង អុកស៊ីតប្រឆាំងមាននៅ ក្នុងជីវ៉ាន់ស៊ុយ ជាឱសថដ៏ប្រពៃមួយ ដែលអាចជួយកាត់បន្ថយបញ្ហាភ្នែក ។ លើសពីនេះទៀត វាក៏ ជួយកាត់បន្ថយការគំរាមកំហែងដែលបានចោទដោយវិវត្តនភាពនៃវ័យ ដែលបានផ្សារភ្ជាប់ទៅនឹង បញ្ហាទស្សនៈវិស័យ ដូចជាអោនភាពនៃ macular (macular degeneration) និង ជម្ងឺភ្នែកឡើងបាយ (cataract) ។

បំបាត់ជាតិពុលលោហៈកម្រឹតធ្ងន់ (heavy metal detox):  ជីវ៉ាន់ស៊ុយ ស្ថឹតនៅក្នុងចំណោមឱសថ មួយចំនួន ដែលត្រូវបានប្រើជាភ្នាក់ងារបំបាត់ជាតិពុលលោហធាតុកម្រឹតធ្ងន់ ដើម្បីបន្សាប់សារធាតុ  អាលុយ មីញ៉ូម និង សំណរ ។ វាកាន់តែល្អប្រពៃបើលាយទឹកជីវ៉ាន់ស៊ុយនឹងម្សៅ chlorella   (សា រាយមួយ ប្រភេទ ដែលដុះក្នុងទឹកសាប) - ទទួលទានមួយអោន (ounce) ជារៀងរាល់ថ្ងៃ នោះអ្នក នឹងមាន អារម្មណ៍ថា ខួរក្បាលរបស់អ្នក គឺ ប្រសើរជាងមុន ។ ចូររក្សាទឹកនេះ ក្នុងទូរទឹកកក ។

បង្កើនប្រសិទ្ធភាពនៃភាពស៊ាំ (immune booster) :  វត្តមាននៃអុកស៊ីតប្រឆាំង ដែលសម្បូរទៅដោយ សារធាតុគីមីធម្មជាតិ ខនិជ និង វីតាមីន មាននៅក្នុងជីវ៉ាន់ស៊ុយ  បង្កើនប្រព័ន្ធភាពស៊ាំរបស់រាង កាយប្រឆាំងទប់ទល់នឹងការឆ្លងមេរោគ ។ 

គេងមិនលក់ (Insomnia) : សារធាតុគីមីធម្មជាតិ និងតម្លៃគុណភាពឱសថនៃជីវ៉ានស៊ុយ អាចជួយ សម្រួលដល់តុល្យភាព (rebalance) នៃសារធាតុគីមីនៅក្នុងរាងកាយឡើងវិញ ផ្តល់នូវប្រសិទ្ធិភាព ស្ងប់ស្ងាត់ដល់សរសៃប្រសាទ ហើយជួយដល់ដំណេកអោយកាន់តែងាយស្រួល។ 

ក្រួសក្នុងតម្រងនោម (kidney stone): ជីវ៉ាន់ស៊ុយ មានសារធាតុបញ្ចុះនិងបន្សាប់ ដែលអាចជួយ បន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម