Wednesday, April 30, 2014

ថ្នាំអព្យាបាលមេរោគអេដស៍ (HIV) អាចព្យាបាលជម្ងឺ មហារីកមាត់ស្បូន



(អ៊ូហ្គង់ដា - Uganda) : យោងតាមការសិក្សា ដំណាក់កាលស្រាវជ្រាវទី ១ នៅប្រទេសកេនយ៉ា (Kenya) ថ្នាំអព្យាបាលមេរោគអេដស៍ (HIV) ប្រភេទ Lopinavir និងRitonavir      អាចព្យាបាលជម្ងឺ មហារីកមាត់ស្បូន ។

ថ្នាំនេះអាចប្រើប្រាស់ជាប្រភេទថា្នំសុលបញ្ចូលទៅក្នុងទ្វារមាស ដើម្បីសម្លាប់មេរោគ ដែលបណ្តាល ទៅជាជម្ងឺមហារីកមាត់ស្បូន (ជម្ងឺមហារីកមាត់ស្បូន  បានបង្កឡើងដោយសារកំណរកំណើននៃ កោសិកាមិនគ្រប់គ្រងបានមួយចំនួន នៅលើមាត់ស្បូនដែលតភ្ជាប់ទៅនឹងស្បូនទ្វារមាស) ។

Source: All Africa dot.com, អានអត្ថបទដើម ===> "Uganda: HIV Drugs Could Treat Cervical Cancer - Study"

(accessed 30/04/2014) 


Home cooked meals

តៅគួ (Bean curds)
គ្រឿងទេស: ខ្ញី (ginger) ខ្ទឹមស (garlic) ម្ទេស (chilly) ទឹកខ្មេះសធ្វីពីអង្ករ (rice vinegar) គ្រាប់ជីវ៉ាន់ស៊ុយ (coriander seeds) ស្លឹកខ្ទឹម (shallots) ។

ឆាស្ពៃសនិងការ៉ុត (wombok & carrot)

គ្រឿងទេស: ប្រេងខ្យង (oyster sauce) និង ទឹកសីុអីុវ (soy sauce)


ត្រី Salmon ជូរហិល (spicy salmon)

គ្រឿងទេស:  ក្រូចឆ្មា (lemon) ខ្ទឹមស (garlic) ម្ទេស (chilly) ទឹកត្រី (fish sauce)



អំណាចនៃឆន្ទៈ (The power of will)





តើអ្នកយល់យ៉ាងណាដែរអំពីអំណាចនៃឆន្ទៈ?



Tuesday, April 29, 2014

Home-cooked meal - សាច់ជ្រូកឆាខ្ញី (Stir fry pork with ginger)

សាច់ជ្រូូកឆាខ្ញី
គ្រឿងផ្សំ

សាច់ជ្រូកសុទ្ធ (Lean pork) ខ្ញី (ginger) ខ្ទឹមស (garlic) ខ្ទឹមបារាំង (onion) ប្រេងខ្យង (oyster sauce)  និង ទឹកសីុអីុវ (soy sauce) ។

សមាជិកក្នុងគ្រួសារចូលចិត្តម្ទេស ។ ជៀសជាងហាន់ដាក់ចាន ហើយលាយជាមួយទឹកសីអីុវ សម្រាប់ជ្រលក់ ខ្ញុំដាក់រាយពីខាងលើវិញ ។

ការចំអឹន 

ខ្ញុំចំអឹន/កម្លោចខ្ញីមុន រួចស្រង់ចេញ ។ ខណៈនោះខ្លាញ់នៅក្នុងខ្ទះ គឺ ពោរពេញទៅ ដោយជាតិខ្ញី (infused with ginger flavor) ដែលខ្ញុំបន្តការប្រើប្រាស់សម្រាប់ចំអឹនសាច់ជ្រូក រហូរដល់ក្រៀម (អ្នកផ្ទះចូលចិត្តសាច់ ក្រៀម ) ។

ខ្ញុំទុកខ្ញីដែលបានចំអឹនរួចហើយនោះ សម្រាប់ដាក់ពង្រាយពីខាងលើ ។ មូលហេតុ?

ម្ហូបមួយចាន តែមានខ្ញី ២ ប្រភេទ ទន់ និង ស្រួយ




មេរៀនជីវឹត (Life lesson)


ខ្ញុំយល់ស្របនឹងអត្ថន័យរៀបរាប់ក្នុងរូបភាពនេះ ។

គ្មានសម្ពាធណាមួយ មានសភាពធ្ងន់ធ្ងរជាងសម្ពាធ ដែលរូបយើងផ្ទាល់ បានដាក់មកលើអារម្មណ៏ របស់យើង ។

ប្រភេទថ្នាំប្រើើប្រាស់ក្នុងការព្យាបាលជម្ងឺសម្ពាធឈាមខ្ពស់ (Anti-hypertensive medication)



APO Atenolol 

ឈ្មោះថ្នាំនេះ គឺ Atenolol ហើយធាតុផ្សំសកម្មរបស់ថ្នាំនេះ គឺ Atenolol  ។ 

ថ្នាំនេះ ប្រើប្រាស់ក្នុងការព្យបាល


  • បន្ទាប (lower) សម្ពាធឈាម 
  • ការពារការឈឺចុកចាប់ក្នុងដើមទ្រូង (angina)
  • ព្យាបាលចលនាបេះដូង ឬ ចង្វាក់បេះដូងមិនទៀងទាត់ (treat irregular heart beat or rhythm )
  • កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីរងគ្រោះដោយគាំងបេះដូង (reducing heart complications after heart attack)
ចង្វាក់បេះដូងមិនទៀងទាត់ (arrhythmia) - មានន័យថា មានការរំខានដល់ប្រក្រតីភាពនៃសកម្ម ភាពបេះដូង ឬ ចង្វាក់បេះដូង   Arrthythemias អាចបង្កឡើងដោយកត្តាមួយចំនួន ក្នុងនោះរួមមាន ជម្ងឺបេះដូងខ្លះ ប្រត្តិកម្មនៃក្រពេញទីរ៉ូអ៊ីមួយ (Thyroid gland) ឬ អតុល្យភាពនៃសាយធាតុគីមី (chemical imbalance) 


កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីការងគ្រោះដោយគាំងបេះដូង - បន្ទាប់ពីរងគ្រោះ ដោយគាំងបេះដូង អ្នកអាចមានផលវិបាក ដូចជា ចង្វាក់បេះដូងមិនទៀងទាត់  ឬ បង្កើនហានិភ័យ នៃការរងគ្រោះពីការគាំងបេះដូងម្តងទៀត Atenolol ការពារផលវិបាកទាំងនេះ 



Atenolol ស្ថឹតនៅក្នុងក្រុមមួយនៃជំពូកថ្នាំ ដែលគេហៅថា Beta Blockers (β-blockers - ប្រើជា ពិសេស សម្រាប់ការគ្រប់គ្រង ចលនាបេះដូង ឬ ចង្វាក់បេះដូង  ការពារបេះដូងពីការរងគ្រោះ ដោយជម្ងឺគាំងបេះដូងជាលើកទី២ (infarction myocardial) និងជម្ងឺលើសឈាម/សម្ពាធឈាមខ្ពស់)

ផលប៉ះពាល់ (side effects)

គួរប្រាប់វេជ្ជបណ្ឌិត ឬ ឱសថការីរបស់អ្នក ប្រសិនបើអ្នកបានកត់សម្គាល់ឃើញភាពមិនប្រក្រតី ណាមួយ ដូចបានរឿបរាប់ខាងក្រោម ហើយអ្នកមានក្តីបារម្ភនោះ

  • រាក (diarrhea) ឬ ទល់លាមក (constipation)
  • មាត់ស្ងួត (dry mouth) ឬ ការផ្លាស់ប្តូរនៅក្នុងរស់ជាតិ (change in taste sensation)
  • វិលមុខ (Dizziness) ឈឺក្បាល ឬ ហុឹងត្រចៀក (buzzing in the ears) ឬ ស្តាប់សម្លេងមិន ច្បាស់
  • ចង្វាក់បះដូងយឺត ឬ មិនទៀងទាត់ (slow or regular heartbeat)
  • ភ្នែកស្ងួត មានបញ្ហាជាមួយនឹងចក្ខុវិស័យ (problem with eyesight)
  • ហៀរសំបោរ ឬ តឹងច្រមុះ (blocked nose) 
  • ពិបាកទទួលទានដំណេក សុបិន្តអាក្រក់
  • ប្រតិកម្មស្បែក (ដូចជា កន្ទួលរមាស់) 
  • ត្រជាក់ម្រាមដៃនិងម្រាមជើង
  • កំណើនការជ្រុះសក់
  • មានអារម្មណ៏ដូចម្ជុលចាក់ក្នុងអវយវៈ (tingling / pin and needle sensation) 
  • បញ្ហាផ្លូវភេទ
  • មានអារម្មណ៏ថាទន់ខ្សោយ (weakness) អស់កម្លាំងល្អឹតល្អើយ (fatigue) ខ្វះថាមពល (lack of energy) 
  • អារម្មណ៍មិនស្រួលខ្លួន
គួរប្រាប់វេជ្ជបណ្ឌិត ជាបន្ទាន់ ប្រសិនបើ អ្នកសម្គាល់ឃើញថា អ្នកមានបញ្ហាណាមួយ ដូចបានរៀប រាប់ខាងក្រោម:


  • ការយល់ច្រឡំ (confusion) ឬ វង្វេង (disoriented) 
  • ជំងឺធ្លាក់ទឹកចិត្ត (depression) ឬ ការផ្លាស់ប្តូរអារម្មណ៍ (mood change) 
  • គំនិតរមើលរមាល (មានអារម្មណ៍ថាមើលឃើញ ឬ ស្តាប់ឮសម្លេង - hallucination) ។
  • វិលមុខ ឬ ក្បាលធីងធោង (light-headedness) ជាពិសេសនៅពេលងើបឈរឡើងដែល បណ្តាលមកពីសម្ពាធឈាមទាប។ 
  • មានអារម្មណ៏ថារងារ ក្តៅដុតដាល ស្ពឹក ឬ ការឈឺចាប់នៅក្នុងដៃ/ជើង 
  • ភ្នែកឡើងក្រហម ហៀរទឹកភ្នែក រមាស់ ឬ ស្ងួត ស្រវាំងភ្នែក (blurred vision) 
  • ពិបាកក្នុងការនិយាយ (difficulty in speaking) 
  • ដំណើរធេងធោង (unsteadiness when walking)


បញ្ហាដូចបានរៀបរាប់ខាងលើនេះ អាចជាផលប៉ះពាល់ធ្ងន់ធ្ងរ ដែលកម្រកើតឡើង ក៏ប៉ុន្តែ បើបញ្ហា នេះបានកើតឡើងនោះ អ្នកប្រហែលជាត្រូវូទៅពេទ្យជាបន្ទាន់ ។

អានអត្ថបទដើម (PDF)

ដកស្រង់ពីខិត្តប័ណ្ឌសម្រាប់អថិតិជន រៀបចំដោយរដ្ធាភិបាលនៃរដ្ធ Victoria, Australia

Source: Victorian Government, Better Health Channel "Atenolol"
http://www.betterhealth.vic.gov.au/bhcv2/bhcmed.nsf/pages/txcateno/$File/txcateno.pdf
(Accessed 29/04/2014)

សទ្ទានុក្រម

ចង្វាក់បេះដូងមិនទៀងទាត់ (arrhythmia) - បានសចក្តីថា មានការរំខានដល់ប្រក្រតីភាពនៃសកម្ម ភាពបេះដូង ឬ ចង្វាក់បេះដូង   Arrthythemias អាចបង្កឡើងដោយកត្តាមួយចំនួន ក្នុងនោះរួមមាន ជម្ងឺបេះដូងខ្លះ ប្រត្តិកម្មនៃក្រពេញទីរ៉ូអ៊ីមួយ (Thyroid gland) ឬ អតុល្យភាពនៃសាយធាតុគីមី (chemical imbalance) 


កាត់បន្ថយហានិភ័យនៃផលវិបាកបេះដូង បន្ទាប់ពីការងគ្រោះដោយគាំងបេះដូង - បន្ទាប់ពីរងគ្រោះ ដោយគាំងបេះដូង អ្នកអាចមានផលវិបាក ដូចជា ចង្វាក់បេះដូងមិនទៀងទាត់  ឬ បង្កើនហានិភ័យ នៃការរងគ្រោះពីការគាំងបេះដូងម្តងទៀត Atenolol ការពារផលវិបាកទាំងនេះ 



អត្ថប្រយោជន៍នៃកាហ្វេ និង សុខភាព



អត្ថប្រយោជន៍នៃកាហ្វេ និង សុខភាព


យោងតាមការចុះផ្សាយរបស់សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ (Medical News Today) បានបញ្ជាក់ ថា "បច្ចុប្បន្នកាលនេះ កាហ្វេត្រូវបានគេភ្ជាប់ទៅនឹងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់សុខភាពរបស់ យើង" ដូចជា ជម្ងឺក្រិនថ្លើម ជម្ងឺមហារីកស្បូន ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ។ ល ។

"កាហ្វេបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃហានិភ័យនៃការស្លាប់ដោយសារជម្ងឺក្រិនថ្លើមថ្លើម - Drinking coffee linked to decreased liver cirrhosis death risk" (សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ ០៣/០៤/២០១៤ - ដកស្រង់ពីរបាយការណ៍លើការសិក្សាមួយនៅក្នុងទិនានុប្បវត្តិជម្ងឺថ្លើម ផ្អែកទៅ លើិការវិភាគទិន្នន័យនៃការស្ទង់មតិសុខភាពមួយ ក្នុងចំណោមប្រជាជនចិនដែលរស់នៅក្នុង ប្រទេសសិង្ហបុរី ) 

"ការទទួលទានកាហ្វេកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកថ្លើម - Coffee consumption cuts liver cancer risk"  (សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ ២៣/១០/២០១៣ - ការសិក្សាមួយដោយអ្នកស្រាវ ជ្រាវនៃប្រទេសអ៊ីតាលី)

"ហានិភ័យនៃជម្ងឺមហារីកស្បូន ថយចុះដោយការហាត់ប្រាណ របបអាហារ និង ការទទួលទាន កាហ្វេ - Womb cancer risks decrease with exercise, diet and coffee" (សារព៌តមានវេជ្ជសាស្រ្ត ថ្ងៃនេះ ១២ /០៩ /២០១៣ - របាយការណ៍ ដែលបានចេញ ផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអាមេរិក ផ្នែកជម្ងឺរោគមហារីក

លទ្ធផលនៃការសិក្សាថ្មីមួយ ដោយអ្នកស្រាវជ្រាវនៅសាកលវីទ្យាល័យ Harvard ផ្នែកសុខភាព សាធារណៈ (School of Public Health) ទីក្រុង Boston, រដ្ធ MA បានរកឃើញថា  "ការបង្កើនការ ទទួលទានកាហ្វេ អាចកាត់បន្ថយ ហានិភ័យនៃជម្ងឺ ទឹកនោមផ្អែមប្រភេទទី ២" (Diabetes type 2)  

សូមបញ្ជាក់ថាការសិក្សាចុងក្រោយនេះ គឺ ការវិភាគលើទិន្នន័យនៃការសិក្សាធំចំនួន ៣ ក្នុងអំឡុង ឆ្នាំ១៩៨៦ - ២០០៧ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងរយៈពេល ៤ ឆ្នាំ    អ្នកចូលរួមដែលបានបង្កើនការទទួល ទានកាហ្វេលើសពី ១ កែវក្នុងមួយថ្ងៃ (ជាមធ្យម ប្រមាណជា ១.៦៩ កែវក្នុងមួយថ្ងៃ) អាត្រានៃការ ប្រឈមនឹងគ្រោះថ្នាក់ពីជម្ងឺទឹកនោមផ្អែមប្រភេទទី ២ របស់គេ គឺ មានកម្រឹត ១១% ទាបជាងអ្នក ដែលមិនបានផ្លាស់ប្តូរការទទួលទានរបស់ពួកគេ។

យោងតាមសម្តីរបស់លោក  Frank Hu អ្នកនិពន្ធ និង ជាសាស្រ្តាចារ្យផ្នែកអាហាររូបត្ថម្ភ និង ជម្ងឺរាត ត្បាតនៅ HSPH  "កាហ្វេ អាចមានអត្ថប្រយោជន៍ដល់សុខភាព ហើយវាក៏ជាកត្តាមួយក្នុង ចំណោមកត្តាជាច្រើន ដែលមានឥទ្ធិពលលើជម្ងឺទឹកនោមផ្អែម អ្វីដែលសំខាន់បំផុតនោះ គឺ បុគ្គល ម្នាក់ៗ គួរពិនិត្យមើលទម្ងន់របស់ពួកគេ និង រក្សាភាពសកម្មរបស់គេ" ។


Source: Health News Today, អានអត្ថបទដើម ---> "Increased coffee consumption may reduce risk of type 2 Diabetes" 

(accessed 29/04/2014)

Sunday, April 27, 2014

ប្រភេទថ្នាំប្រើប្រាស់ក្នុងការព្យាបាលជម្ងឺលើសឈាម/សម្ពាធឈាមខ្ពស់ (High blood pressure/Hypertension)

(ដកស្រង់ពីខិត្តប័ណ្ណផ្សព្វផ្សាយសម្រាប់អតិថិជន រៀបចំដោយក្រសួងសុខាភិបាលនៃរដ្ធ Victoria ប្រទេសអូស្ត្រាលី )

លទ្ធផលនៃសម្ពាធឈាម ដែលបានវ៉ាស់ពីដៃស្តាំ និង ដៃឆ្វេង គឺ ខុសគ្នា
ហើយលទ្ធផលនៃសម្ពាធឈាម ដែលបានវ៉ាស់ ខណៈពេលសម្រាន្ត អង្គុយ និង ឈរ គឺ ក៏ដូច្នោះដែរ


ប្រភេទថ្នាំមយចំនួន ដែលបានប្រើប្រាស់ជាទួទៅក្នុងការព្យបាលជម្ងឺសម្ពាធឈាមខ្ពស់ (High blood pressure/Hypertension) រួមមាន APO Amlodipine, Atenolol និង Coversyl ។

ជាដំបូងខ្ញុំដកស្រងចំណុចសំខាន់ៗ មួយចំនួននៃថ្នាំ  APO Amlodipine  ដែលខ្ញុំគឹតថា យើងគួរតែ យល់អំពីឈ្មោះថ្នាំ ផលប៉ះពាល់ (side effects) និង ប្រត្តិកម្មទៅនឹងថ្នាំ (allergic reactions) ដែល យើងកំពុងបានប្រើប្រាស់។ ល ។ ហើើយខ្ញុំនឹងបន្តដកស្រង់ចំណុចសំខាន់ៗ នៃថ្នាំ Atenolol និង Coversyl 



ឈ្មោះថ្នាំនេះ គឺ Amlodipine ហើយធាតុផ្សំសកម្មរបស់ថ្នាំនេះ គឺ Amlodiopine  (Amlodiopine besylate) ។ 

ថ្នាំនេះ ប្រើប្រាស់ក្នុងការព្យបាល :-


  • បន្ទាបសម្ពាធឈាម (lower high blood pressure) 
  • ព្យាបាលការឈឺចុកចាប់ក្នុងដើមទ្រូង (angina)  


Amlodipine ស្ថឹតនៅក្នុងក្រុមមួយនៃជំពូកថ្នាំ ដែលគេហៅថា  Calcium channel blocker  (សារ ធាតុគីមី  ដែលរំខានដល់ចលនានៃជាតិកាល់ស្យូម (Ca2 + +) ក្នុងបណ្តាញនៃជាតិកាល់ស្យូម) Calcium ion antagonist  


ផលប៉ះពាល់ដែលអាចកើតមានឡើង (possible side effects) រួមមានៈ-

  • ហើមកែងជើង (swollen ankles) ឬ ហើមដៃ (swollen hand) ហើមជើង (swollen feet) ហើមមុខ (swollen face) ឬ ហើមដៃ (swollen hand)
  • ឈឺក្បាល (headache)
  • វិលមុខ (dizziness)
  • ក្តៅមុខមាត់ភាយៗ (flushing)
  • ចង្វាក់បេះដូងលឿន ឬ មិនប្រក្រតី (fast or irregular heart beats)
  • អស់កម្លាំង (tiredness)
  • ងងុយគេងមិនដឹងពេលវេលា (drowsiness) ឬ ងងុយគេង (sleepiness)
  • ឈឺពោះ (stomach pain) ឬ ក្អួតចង្អោរ (nausea) 

គួរប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ជាបន្ទាន់តាមការដែលអាចធ្វើទៅបាន ប្រសិនបើ (ភាគច្រើននៃផលប៉ះពាល់ទាំងនេះ គឺ កម្រកើតមានឡើង)

  • ការផ្លាស់ប្តូរក្នុងចលនានៃបេះដូង- លឿន ឬ យឺត (fast or slow beat)
  • ចុកដើមទ្រូង (Chest pain)
  • ការឈឺចាប់ក្នុងទ្រូងមានរយះពេលយូរខណៈធ្វើចលនា (chest pain associated with exertion that lasts longer - angina) មានសភាពធ្ងន់ធ្ងរ ហើយកើតឡើងជាញឹកញាប់ 
  • វឹលមុខពេលងើបឈរ
  • ឈឺក្នងភ្នែក ឬ មើលរូបភាពមិនច្បាស់
  • ផ្លាស់ប្តូរការនៅក្នុងអារម្មណ៍ មានអារម្មណ៍រសាប់រសល់ ឬ ភ័យ
  • រោគសញ្ញានៃជម្ងឺថ្លើម ដូចជា រមាស់ ស្បែក និង ភ្នែកប្រែព៌ណទៅជាលឿង ទឹកមូត្រ ព៌ណក្រមៅ  

ប្រតិ្តកម្មទៅនឹងថ្នាំ (Allergic reactions)


ប្រសិនបើអ្នកគិតថា អ្នកមានមួយ ប្រតិ្តកម្មទៅនឹងថ្នាំ amlodipine គួរប្រាប់វេជ្ជបណ្ឌិតរបស់អ្នកជា បន្ទាន់ ឬ ទៅមន្ទីរសង្រ្គោះបន្ទាន់/មន្ទីរពេទ្យ ដែលនៅជិតបំផុត 

រោគសញ្ញានៃប្រតិ្តកម្មទំនាស់ទៅនឹងថ្នាំ អាចរួមមានរោគសញ្ញមួយផ្នែកតូច ឬ រោគសញ្ញទាំងស្រុង 
ដូចមានព៌ណាខាងក្រោម:

  • ក្អក (cough) ថប់ដង្ហើម (shortness of breath - SOB) ដកដង្ហើមតឹង (wheezing) ឬ ពិបាកដកដង្ហើម (difficulty breathing) 
  • ការហើមមុខ (swelling of face) បបូរមាត់ អណ្តាត ឬ ផ្នែកផ្សេងទៀតនៃរាងកាយ 
  • មានកន្ទួល ឬ កន្ទួលរមាស់ ឬ កន្ទួលក្រហមនៅលើស្បែក (hives on the skin)
  • សន្លប់ (fainting) 
  • រោគសញ្ញាដូចប្រតិកម្មទៅនឹងលំអងស្មៅ (hayfever)

សទ្ទានុក្រម (glossary)

ឈឺចុកចាប់ក្នុងដើមទ្រូង (angina) - ជាញឹកញាប់ ការឈឺចុកចាប់នេះបានរីករាលដាលទៅដៃ ឬ ក ហើយជួន កាល ទៅស្មា និង ខ្នង ។ ការឈឺចាប់ក្នុងដើមទ្រូង គឺ បណ្តាលមកពីកង្វះអ៊ុកស៊ីហ្សែន ក្នុងបេះដូង ។

អានអត្ថបទដេីម (PDF)

Source: Victorian Government, Better Health Channel "Amlodipine" 
APO Amlodipine
http://www.betterhealth.vic.gov.au/bhcv2/bhcmed.nsf/pages/txcapaml/$File/txcapaml.pdf

(accessed 27/04/2017)



Saturday, April 26, 2014

ការណែនាំជារូបភាព ស្តីអំពីមហារីកស្បូន




sem of hela cell




What Is Cervical Cancer?
Cervical cancer occurs when abnormal cells develop and spread in the cervix, the lower part of the uterus. More than 12,000 new cases are diagnosed each year in the U.S. A unique fact about cervical cancer is that most cases are triggered by a type of virus. When found early, cervical cancer is highly curable.


illustration of cervical cancer


Symptoms of Cervical Cancer

When cervical cells first become abnormal, there are rarely any warning signs. As the cancer progresses, symptoms may include:
  • Unusual vaginal discharge
  • Vaginal bleeding between periods
  • Bleeding after menopause
  • Bleeding or pain during sex


hpv virus

Top Cause of Cervical Cancer: HPV

The human papillomavirus (HPV) is a large group of viruses. About 40 types can infect the genital areas, and some have high risk for cervical cancer. Genital HPV infections usually clear up on their own. If one becomes chronic, it can cause changes in the cells of the cervix. And it's these changes that may lead to cancer. Worldwide, over 90% of cervical cancers are caused by an HPV infection.

hpv wart

Symptoms of HPV

HPV infections usually have no symptoms and go away on their own. Some types of the HPV virus may cause genital warts, but these are not the same strains linked to cervical cancer. It's important to note that genital warts will not turn into cancer, even if they are not treated. The dangerous types of HPV can stay in the body for years without causing any symptoms.

girl holding beach ball

Who Is at Risk for HPV?

HPV is so common that most people who have ever had sex -- both women and men -- will get the virus at some point in life. Because HPV can linger quietly, it's possible to carry the infection even if it has been years since you had sex. Condoms can lower your risk of getting HPV, but they do not fully protect against the virus. HPV is also linked to cancers of the vulva, vagina, penis, and to anal and oral cancers in both sexes.

sem of hpv cells

How HPV Causes Cervical Cancer

If one of the high-risk strains of HPV lingers in the body, it can cause abnormal cells to develop in the cervix. These precancerous changes do not mean that you have cervical cancer.  But over time, the abnormal cells may give way to cancer cells. Once cancer appears, it tends to spread in the cervix and surrounding areas.

burning cigarette

What Else Raises Your Risk?

Hispanic and African-American women have higher rates of cervical cancer than white women. The risk is also higher in infected women who:
  • Smoke
  • Have many children
  • Use birth control pills for a long time
  • Are HIV positive or have a weakened immune system


cervical smear test sample

Early Detection: Pap Test

The Pap test is one of the great success stories in early detection. A painless swab of the cervix can reveal abnormal cells, often before cancer appears. At age 21, women should start having a Pap test every three years. From age 30 to 65, women who get both a Pap test and an HPV test can go up to five years between testing.  But women at higher risk may need testing more often, so it's best to check with your doctor. Skipping tests raises your risk 

pap smear

What If Your Pap Test Is Abnormal?

If test results show a minor abnormality, you may need a repeat Pap test. Your doctor may schedule a colposcopy -- an exam with a lighted magnifying device -- or biopsy to get a better look at any changes in the cervical tissue. If abnormal cells are precancerous, they can then be removed or destroyed. Treatments are highly successful in preventing precancerous cells from developing into cancer. 

dna test

Early Detection: HPV DNA Test

In some cases, doctors may offer the option of the HPV DNA test in addition to a Pap test. This test checks for the presence of high-risk forms of HPV. It may be used in combination with a Pap test to screen for cervical cancer in women over 30. It may also be recommended for a woman of any age after an abnormal Pap test result.

doctor looking through microscope

Diagnosing Cervical Cancer: Biopsy

A biopsy involves the removal of cervical tissue for examination in a lab. A pathologist will check the tissue sample for abnormal changes, precancerous cells, and cancer cells. In most cases, a biopsy takes place in a doctor's office with local anesthesia. A cone biopsy allows the pathologist to check for abnormal cells beneath the surface of the cervix, but this test may require general anesthesia. 

stages of cervical cancer

Stages of Cervical Cancer

Stage 0 describes cancer cells found only on the surface of the cervix.  More invasive cancers are separated into four stages. Stage I is when the cancer has not spread beyond the cervix. Stage II means the tumor has spread to the upper part of the vagina. A Stage III tumor extends to the lower part of the vagina and may block urine flow. In Stage IV, the tumor has reached the bladder or rectum, or cancer cells have spread to other parts of the body and formed new tumors.

doctor holding scalpel

Treatment: Surgery

If the cancer has not progressed past Stage II, surgery is usually recommended to remove any tissue that might contain cancer. Typically this involves a hysterectomy, the removal of the cervix and uterus as well as some of the surrounding tissue. The surgeon may also remove the fallopian tubes, ovaries, and lymph nodes near the tumor.

radiology department at hospital

Treatment: Radiation

External radiation therapy uses high-energy X-rays to kill cancer cells in a targeted area. It can also help destroy any remaining cancer cells after surgery. Internal radiation, or brachytherapy, uses radioactive material that is inserted into the tumor. Women with cervical cancer are often treated with a combination of radiation and chemotherapy. Side effects can include low blood cell counts, feeling tired, upset stomach, nausea, vomiting, and loose 

chemotherapy treatment

Treatment: Chemotherapy

Chemotherapy uses drugs to reach cancer wherever it is in the body. When cervical cancer has spread to distant organs, chemotherapy may be the main treatment option. Depending on the specific drugs and dosages, side effects may include fatigue, bruising easily, hair loss, nausea, vomiting, and loss of appetite.

woman eating cereal

Coping With Cancer Treatments

Cancer treatments may make you tired or uninterested in food. But it's important to take in enough calories to maintain a healthy weight. Check with a dietitian for tips on eating well during cancer treatment. Staying active is also important. Gentle exercise can increase your energy while reducing nausea and stress. Check with your doctor to find out which activities are appropriate for you.

family walking in park

Cervical Cancer and Fertility

Treatment for cervical cancer often involves removing the uterus and may also involve removing the ovaries, ruling out a future pregnancy. However, if the cancer is caught very early, you still may be able to have children after surgical treatment. A procedure called a radical trachelectomy can remove the cervix and part of the vagina while leaving the majority of the uterus intact.


woman swimming in pool

Survival Rates for Cervical Cancer

The odds of surviving cervical cancer are tied to how early it's found. Depending on the stage, between 93% and 15% of women will survive for at least five years after diagnosis. Keep in mind that these numbers are based on women treated between 2000 and 2002. The treatments and outlook may be better for those diagnosed today. And statistics don't predict how well any one individual will respond to treatment.


woman receiving hpv vaccine

Vaccine to Help Prevent Cervical Cancer

Vaccines are now available to ward off the two types of HPV most strongly linked to cervical cancer. Both Cervarix and Gardasil require three doses over a six-month period. Studies suggest the vaccines are effective at preventing chronic infections with the two types of HPV that cause 70% of cervical cancers.  Gardasil also protects against two types of HPV that cause genital warts.


children in class

Who Should Get the HPV Vaccine?

The vaccines are only used to prevent, not treat, HPV infection. They are most effective if administered before an individual becomes sexually active. The CDC recommends girls get an HPV vaccine series when they are 11 or 12.  It can also be given as a catch-up vaccine for girls and women from ages 13 to 26.

Source: WebMD, រូបភាពដើម ====> "Slideshow: A Visual Guide to Cervical Cancer"

Weigthless - ស្នូរសម្លេងភ្លេងដែលអាចកាត់បន្ថយភាពតានតឹង




ការព្យាបាលដោយតន្ត្រី (music therapy) ត្រូវបានគេទទួលស្គាល់ថា អាចកាត់បន្ថយភាពតានតឹង ជួយដល់តំបន់នៃខួរក្បាល ដែលទទួលខុសត្រូវសម្រាប់ដំណើរការសូរសំឡេង នឹង អារម្មណ៍។ 

Source: Medical News Today,  អានអត្ថបទដើម ==> "According to Scientists, This is The Most Relaxing Tune Ever Recorded"

Friday, April 25, 2014

ប្រហឹតត្រី (Fish cakes)

ប្រហឹតត្រី

គ្រឿងផ្សំផ

សាច់ត្រី (Flathead) ស្លឹកគ្រឺ (Lemongrass) ខ្ទឹមស (Garlic) រមាត (Tumaric) គ្រាប់ជីវ៉ាន់ស៊ុយ (Coriander seeds) ស្លឹកក្រូចសើច (Kaffir lime leave) អំបឹល (Salt)

ខ្ញុំចូលចិត្តប្រើរមាតក្នុងការដំាស្លជាពិសេសម្ហូបអាហារជាតិយើង។រមាតមិនត្រឹមតែផ្តល់នូវព៌ណ ឆ្អឹនឆ្អៅនោះឡើយ តែតាមពឹតទៅ វាមានអត្ថប្រយាជន៏ដល់សុខភាពរបស់យើងផងដែរ ។

តែបៃតង - លទ្ធផលនៃការស្រាវជ្រាវ (Green tea - results on the research)

តែបៃតង មានដើមកំណើតពីប្រទេសចិន និង ឥណ្ឌា ដែលបានផលិតពីស្លឹកតែ (Camellia - 茶花 literally mean "tea flower"; sinensis) តែដំណើិរការនៃការផលិតនោះ មិនបានកែឆ្នៃដូចប្រភេទ "តែ" នាៗ នេះមានន័យថា តែបៃតង សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម (antioxidants)



ការសិក្សាកន្លងមក បានរកឃើញនូវអត្ថប្រយោជន៏នៃ "តែបៃតង" ដល់សុខភាព ដូចបានចុះផ្សាយ ដោយសារព័តមានវេជ្ជសាស្រ្តថ្ងៃនេះ (Medical News Toady)  "តែបៃតង ប្រហែលជាអាចកាត់ បន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល" និង "ជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ក្រពេញប្រូស្តាត"  (prostate cancer)



ការសិក្សាថ្មីមួយ ដោយលោកសាស្រ្តាចារ្យ Christoph Beglinger និង លោកស្រីសាស្រ្តាចារ្ Stefan Borgwardt នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Basel ប្រទេសស្វីស (Switzerland) បានរកឃើញថា តែបៃតង "បង្កើនទំនាក់ទំនងរវាង Parietal (ផ្នែកកណ្តាលនៃខួរក្បាល - រូបភាពខាងលើ សម្គាល់ ដោយ ព័ណខៀវ) និង frontal Cortex (ផ្នែកកណ្តាលនៃខួក្បាល - រូបភាពខាងលើ សម្គាល់ដោយ ព័ណទឹកក្រូច) នៃខួរក្បាល ' ។

ក្នុងការសិក្សានេះបុរសស្ម័ចិត្ត ដែលមានសុខភាពល្អចំនួន ១២ នាក់ មានអាយុជាមធ្យមភាគ ២៤.១ ឆ្នាំ ត្រូវបានផ្តល់ទឹកដោះគោលាយជាមួយ "ទឹកចម្រាញ់ពីតែបៃតង" (green tea extract)   ២៧.៥ ក្រាម ខណៈដែលអ្នកផ្សេងទៀតក្នុងចំណោមបុរសស្ម័ចិត្តនោះ ត្រូវបានផ្តល់ឱ្យភេសជ្ជៈដែលគ្មាន សារធាតុទឹកចម្រាញ់ពីតែបៃតង ។ 



បន្ទាប់មកអ្នកចូលរួម ត្រូវបានតម្រូវឱ្យអនុវត្តភារកិច្ច សាកល្បងការចងចាំរបស់គេមួយចំនួន ហើយ ក្នុងអំឡុងពេលនោះ សកម្មភាពខួរក្បាលរបស់ពួកគេ ត្រូវបានគេវាស់ដោយប្រើម៉ាសីុនថត MRI

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានកំណើនសកម្មភាពនៃ lobule parietal និង frontal Cortex នៃខួរក្បាល ក្នុងចំណោមអ្នកត្រូវបានផ្តល់ទឹកដោះគោលាយជាមួយ "ទឹកចម្រាញ់ពីតែបៃតង" ។

យោងតាមលិទ្ធផលនេះ​ ​ក្រុមអ្នកស្រាវជ្រាវ មានបំណងធ្វើការសាកល្បង និង វាយតម្លៃប្រសិទ្ធ ភាពនៃតែបៃតង ក្នុងការព្យាបាលជម្ងឺពាក់ព័ន្ធនឹងភាពអន់ថយផ្នែកស្មារតី (cognitive impairment) ដូចជា ជម្ងឺង្វេង (dementia)

Source: Medical News Today,  អានអត្ថបទដើម ---> "Green tea may boost our working memory".
(accessed 25/04/2014)

ការស្លាប់បណ្តាលពីបញ្ហាអន់ថយផ្នែកការចងចាំកម្រិតស្រាល

ទោះបីជាបញ្ហាចងចាំ គឺ ជាផ្នែកមួយធម្មតានៃភាពចូលវ័យចំណាស់ក្តី អ្នកដែលមានបញ្ហាអន់ថយ ផ្នែកស្មារតីកម្រិតស្រាល (mild cognitive impairment អក្សរកាត់ MCI) អាចមានបញ្ហាច្រើនជាង មនុស្សដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលគ្នា ហើយគ្មានរងការប៉ពាល់ដោយបញ្ហា MCI ។



យោងតាមកការសិក្សាជាលើកដំបូងបង្អស់មួយ ស្វែងរកទំនាក់ទំនងរវាងការស្លាប់ និង ភាពអន់ ថយផ្នែកការចងចាំកម្រិតស្រាលបានរកឃើញថា មនុស្សដែលមានបញ្ហាក្នុងការគិត (thinking problems)  ក៏ប៉ុន្តែគ្មានរងការផលប៉ះពាល់ដល់ការចងចាំ (memory) របស់គេ  អាចងាយនឹងឆាប់ បាត់បង់ជីវិតជាងអ្នកដែលគ្មានបញ្ហាណាមួយនឹងការចងចាំ ឬ ការគិតរបស់ពួក ។

ភាពអន់ថយផ្នែកការចងចាំកម្រិតស្រាល មាន ២ ប្រភេទ

១. ឱនភាពក្នុងការចងចាំ ដែលបណ្តាលមកពីការខូចខាតខួរក្បាល (ដែលតទៅនឹងសរសេកាត់ ជា amnestic MCI

ប្រភេទ amnestic MCI នេះ មានផលប៉ះពាល់ដល់ការចងចាំជាចម្បង - អ្នករងគ្រោះអាចភ្លេចពត៌ មានសំខាន់ ដែលពួកគេអាចរំលឹកពីមុនបានយ៉ាងងាយស្រួល និង អាចភ្លេចរក្សាការណាត់ជួប ។ 

. ឱនភាពក្នុងការចងចាំ ដែលគ្មានរងផលប៉ះពាល់ពីការខូចខាតខួរក្បាល (ដែលតទៅនឹងសរសេ កាត់ជា non-amnestic MCI)

ប្រភេទ non-amnestic MCI មនុស្សដែលស្ថឹតនៅក្នុងប្រភេទនេះ ជាពិសេសខណៈដែលជំនាញ នៃការគិតរបស់ពួកគេត្រូវបានរងផលប៉ះពាល់ ពួកគេអាចបាត់បង់សមត្ថភាពក្នុងការសម្រេចhចិត្ត ច្បាស់លាស់ត្រឹមត្រូវ ឬ ការគិតអំពីជំហ៊ានចាំបាច់ជារំដាប់រំដរក្នុងការបំពេញភារកិច្ចមួយ ថ្វីត្បឹតតែ ការចងចាំរបស់គេស្ថឹតនៃក្នុងសភាពដដែល តែការយល់ដឹង (perception) ការវិនិច្ឆ័យ (judgement) អំពីពេលវេលាអាច នឹងរងផលប៉ះពាល់។

ក្នុងអំឡុងពេលការសិក្សានេះ អ្នកចូលរួម ៣៣១ ដែលស្ថឹតនៅក្នុងក្រុមដែល "មានបញ្ហា អន់ថយ ផ្នែកការចងចាំកម្រិតស្រាល" និង ២២៤ នាក់ នៅស្ថឹតក្នុងក្រុមដែល "មិនមានបញ្ហាអន់ថយផ្នែក ការចងចាំកម្រិតស្រាល" បានស្លាប់ ។ អត្រាការស្លាប់នៃក្រុមដែលមានបញ្ហាអន់ថយផ្នែកការ ចងចាំកម្រិតស្រាល  គឺ ៨០%   នៃចំនួនមរណៈភាពសរុប ។

យោងតាមសម្តីរសប់លោកស្រីវេជ្ជបណ្ឌិត Maria Vassilaki បច្ចុប្បន្ននេះ គ្មានព័ត៌មានគ្រប់គ្រាន់ អាចសន្មត់ស្តីអំពីមូលហេតុនៃការស្លាប់ពាក់ព័ន្ធទៅនឹងការបាត់បង់ការចងចាំ ដែលបានប៉ះពាល់ ដល់អាយុជីវិតរបស់ប្រជាជនជាតិអាមេរិករាប់លាននាក់  ។

Source: Medical News Today, អានអត្ថបទដើម----->  "Mild cognitive impairment linked to early death in new research" 
(accessed 25/04/2014)

Thursday, April 24, 2014

Home-cooked meal (សាច់គោឆាគ្រឿង)



គ្រឿងផ្សំ

សាច់គោ (Beef) ម្ទេសផ្លោក (Capsicum) ស្លឹកគ្រៃ (Lemongrass)  ស្លឹកក្រូច (Kaffir lime leaves) រមាត (Tumaric) គ្រាប់ជីវ៉ាន់ស៊ុយ (Coriander seeds) ម្ទេស (Chilly) ជីនាងវង (Cambodia basil) ទឹកត្រី (fish sauce) ។



Cooking tips



តើហេតុអ្វីបានជាបន្លែឆានៅតាមភោជ្ជនីដ្ធានមានសម្បុរដើម (ដូចរូបភាពខាងលើ) ហើយនៅច្រឹបៗ ពេលទទួលទាន?

ម្ហូបអាហារចិន ជាពិសេសឆាបន្លែ ដែលតែងតែរក្សានូវសម្បុរដើមរបស់វា នេះដោយសារតែរបៀប ចម្អឹន ។

យើងទាំងអស់គ្នាក៏អាចចម្អឹនបន្លែ ដែលមានគុណភាណដូចគ្នា ឬ ប្រហាក់ប្រហែលនឹងម្ហូបនៅតាម បណ្តាភោជ្ជនីដា្ធន ។

របៀបចំអឹន

១. ដាំទឹកអោយពុះជាមុនសឹន រួចបង់បន្លែចូល (ជាភាសាអង់គ្លេសហៅថា blenching) រម្ងាស់ ប្រហែលជា ២ ទៅ ៣ នាទី អាស្រ័យលើទំហំនៃបន្លែ ។ 



២.  ស្រង់បន្លែនោះចេញ រួចបង់ចូលទៅក្នុងចានទឹកកក (លាយទឹក និង ទឹកកក្នុងចានធំមួយជាមុន) - នេះបន្ថយកំដៅនិងការចំអឹនបន្តទៅទៀត ហើយរក្សាសម្បុរដើម និង ភាពរឹងរបស់បន្លែ ។


អំបិលពណ៌ផ្កាឈូកហិម៉ាឡាយ (Himalayan Pink Salt)

អំបឹលជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់រាងកាយរបស់យើង ក្នុងការដឹកជញ្ចូនសារធាតុ បំប៉នទៅកាន់ និង ចេញពីកោសិការបស់យើង គ្របគ្រងសម្ពាធឈាម ។ល ។ ទោះជាយ៉ាងនេះក្តី
អំបឹលទាំងអស់គឺមិនដូចគ្នាឡើយ ។

អំបិលពណ៌ផ្កាឈូក ហិម៉ាឡាយ
អំបឹលប្រើប្រាស់ក្នុងការដាំស្លនោះ បានត្រូវចម្រាញ់យកចេញនូវសារធាតុជាច្រើនលើកលែងតែ Sodium និង Chloride ដែលមិនមានផលប៉ះពាល់ជីវសាស្រ្តជាវិជ្ជមានសម្រាប់រាងកាយរបស់យើង ដូចប្រភេទអំបឹលដែលមិនបានចម្រាញ់កែឆ្នៃ ។ 

អំបឹលព៌ណផ្កាឈូកក្នុងសភាពដើម

អំបិលហិម៉ាឡាយមានពណ៌ផ្កាឈូកជាប្រភេទអំបឹលធម្មជាតិ ដែលសម្បូរទៅដោយសារធាតុខិលិជ (Minerals) ចម្រុុះចំនួន ៨៤ ប្រភេទ អេឡេចត្រូ (electrolytes) និងសារធាតុផ្សេងៗ (elements) មួយ ចំនួនទៀត ។ 

អំបិលនេះសម្បូរទៅដោយសារធាតុ ជាតិអ៊ីយ៉ូត (Iodine) ម៉ាញេស្យូម, (magnesium) ស័ង្កសី (Zinc) ជាតិដែក (Iron) និង ជាតិកាល់ស្យូម (calcium)

ចង្កៀងធ្វើអំពីថ្មអំបឹលព៌ណផ្កាឈូក


អំបឹលនេះអាចប្រោះប្រាស់ក្នុងការដាំស្ល លាយក្នុងទឺកសម្រាប់ខ្លួន (bathe) ជាដើម។


Source: Daily Health Post អានអត្ថបទដើម និង ស្វែងយល់អត្ថប្រយោជន៏នៃអំបឹលនេះ --> "3 Reasons to love Himalayan Pink Salt"
(accessed 24/04/2014)
   

Wednesday, April 23, 2014

ឧបករណ៍ចាក់ថ្នាំដោយស័្វយប្រវត្តប្រភេទ


ឧបករណ៍ចាក់ថ្នាំដោយស័្វយប្រវត្តប្រភេទ Niki T 34
ឧបករណ៍ចាក់ថ្នាំដោយស័្វយប្រវត្តនេះ ជាភាសាអង់គ្លេសបានត្រូវគេហៅថា Syringe Driver Pump - ត្រូវបានគេកំណត់ថា ជាឧបករណ៍ជំរុញពិស្តុងនៃសឺរាុំង (syringe plunger) ដ៏មានថាមពល មួយ ក្នុងការបញ្ចូនកម្រឹតអត្រាថ្នាំកំណត់ប្រកបដោយសុវត្តិភាព ។ 

ឧបករណ៍តនេះ ត្រូវបានប្រើប្រាស់ក្នុងវិធីសាស្រ្តនៃការចែកចាយថ្នាំដើម្បីត្រួតពិនិត្យរោគសញ្ញានៃ ការឈឺចាប់ ជាពិសេសសម្រាប់អ្នកជម្ងឺ ដែលស្ថឹតក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់គេ (palliative - ) ។ 

ឧបករណ៍នេះ ផ្តល់នូវការត្រួតពិនិត្យរោគសញ្ញាតាមរយះការចាក់ថ្នាំចូលទៅក្រោមស្បែក (infusion subcutaneous) ដើម្បីព្យាបាលការឈឺចាប់ និង រោគសញ្ញានៃក្តីទុក្ខព្រួយ ខណៈដែលមធ្យោយ បាយនៃការព្យាបាលផ្សេងៗ ទៀត មិនសមស្រប ឬ គ្មានប្រសិទ្ធភាព។

ស្វែងយល់អំពីគោលការណ៍ជាមូលដ្ឋាននៃការប្រើប្រាស់ឧបករណ៍ចាក់ថ្នាំដោយស្វ័តប្រវត្តនេះ និង ការថែទាំអ្នកជម្ងឺ ---> "management of subcutenous infusion in palliative care" (រៀបចំដោយ ក្រសួងសុខាភិបាលនៃរដ្ធ Queensland)


Glossary 

Palliative Care
គឺ ជាផ្នែកមួយនៃការថែទាំសុខភាព ដែលផ្តោតអារម្មណ៏ទៅលើការបន្ថយ និង ការពារការឈឺចាប់របស់អ្នកជម្ងឺ  ។