Monday, March 31, 2014

បច្ចុប្បន្នកាលភាព ជាគន្លិះនៃសុភមង្គល (Being present is the key to happiness)

មនុស្សយើងគ្រប់រូបៗ មានបញ្ហាក្នុងការផ្តោតនឹងបច្ចុប្បន្នកាលភាព
វេជ្ជបណ្ឌឹត Anna Marie Taylor ចិត្តវិទូ 




លោកស្រីវេជ្ជបណ្ឌឹត Anna Marie Taylor បានមានប្រសាសន៏ផងដែរថា "មនុស្សយើងគ្រប់រូបៗ ដែលមានបញ្ហាក្នុងការផ្តោតនឹងបច្ចុប្បន្នកាលភាពនោះ គឺ ដោយសារពួកយើងទាំងគ្នា កំពុងតែរស់ នៅក្នុងអតីតកាល ជាទូទៅវាបានភ្ជាប់ទៅនឹងជម្ងឺធ្លាក់ទឹកចិត្ត (តែងតែងសញ្ជឹងគិតទៅរឿងរ៉ាវទាំង ឡាយ ដែលបានកន្លងហួសផុតទៅ ហើយយើងមិនអាចផ្លាស់ប្តូរបារម្ភរបស់យើង ឬ្ យើងកំពុង តែគិតថា ចុះប្រសិនបើជីវឹតរស់នៅបច្ចុប្បន្ន វាជាជីវឹតរស់នៅនាពេលអនាគត  

ខ្ញុុំយល់ស្របនឹងមិតិរបស់លោកស្រីវេជ្ជបណ្ឌឹត Anna Marie Taylor ដូចបានអធិប្បាយខាង លើ  ហើយខ្ញុំគឹតថា មិត្តអ្នកអានមួយចំនួន ប្រហែលជាមានគំនឹតផ្ទុយនឹងខ្ញុំ លើបញ្ហានេះ។ 

បទពិសោធន៏ផ្ទាល់ខ្លួន ខ្ញុំអាចនិយាយថា "ចិត្ត និង អារម្មណ៏របស់យើង អាចជាមិត្តដ៏ឈ្នើមម្នាក់ ហើយវាក៏អាចជាឃាតករកំបាំងមុខ ដែលអូសទាញយើងអោយចូលរណ្តៅ ឬ សម្លាប់យើងផងដែរ "

ខ្ញុំអាចនិយាយដោយស្មោះត្រង់ថា "ជីវិតរបស់ខ្ញុំបានឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏សែនជូរចត់ ដែល មនុស្សទាំងផង ជាពិសេសមិត្តភ័ក្របរទេសរួមការងារមួយចំនួន នឹកគឹតស្មានមិនដល់ មិនចង់រលឺក ឡើង ឬ ប្រថា្នចង់ជួបប្រទះក្នុងជីវឹតរបស់គេ ហើយងឿងឆ្ងល់យ៉ាងខ្លាំង ថា "ខ្ញុំអាចផ្តាច់អារម្មណ៏ ចេញពីព្រឹត្តិការណ៍ដ៏សែនជូរចត់ ដែលបានកើិតឡើងកន្លងមក"  

យោងតាមលោកស្រីវេជ្ជបណ្ឌឹត Anna Marie Taylor យើងគួររបើកខ្លួនយើងចេញអោយឆ្ងាយ ពីអតីតកាល ។

ប្រសិនបើ យើងនៅតែអោបក្រសោបរបួសពីអតីតកាល នោះវាកាត់បន្ថយសមត្ថភាពរបស់យើង ក្នុងការពិសោធន៏នឹងសុភមង្គល

អ្នកដែលបានផ្តាច់ខ្លួនចេញពីអតីតកាល  មានពេលវេលាពិសោធន៏នឹងសុភមង្គលរបស់គេ


  • ការដោះស្រាយជាមួយនឹងរបួសពីអតីតកាលទាំងនោះ - នេះជាគន្លឹះមួយដ៏ប្រសើរ ដែលឈាន ទៅរកការរស់នៅក្នុងជីវិតសប្បាយរីករាយ និង ទទួលបានជោគជ័យ
  • ប្រសិនបើយើងបានដោះស្រាយនូវការរន្ធត់ផ្ទាល់ខ្លួនរបស់យើង នោះយើងក៏អាចដោះ ស្រាយជាមួយនឹងការផ្លាស់ប្តូរទាំងឡាយក្នុងជីវិត ដែលដែលជៀសមិនរួចបាន - ប្រៀបបានទៅនឹងដំណក់ទឹកភ្លៀង និង ពន្លឺថ្ងៃនៃជីវិត (rain and sunshine of life)

Source / ដកស្រងពីអត្ថបទ "Being present' key to happiness"

Full story (Click here)

ឃាតករកំពូលទាំងប្រាំ (៥) ដែលសម្លាប់ប្រជាជនអូស្រ្តាលី


យោងតាមការវិភាគរបស់ ការិយាល័យស្ថិតិ លើមូលហេតុឈានមុខគេនៃការស្លាប់ នៃចំនួនមនុស្សស្លាប់សរុប ១៤៧,០៩៨នាក់ ក្នុងឆ្នាំ ២០១២ បានបង្ហាញអោយឃើញថា ឃាតករកំពូលទាំងប្រាំ (5) ៥ ដែលសម្លាប់ប្រជាជនអូស្រ្តាលី រួមមានៈ-

ជម្ងឺបេះដូង (Heart disease) : ២០,០៤៦ នាក់បានស្លាប់ (១៤ ភាគរយនៃចំនួនមនុស្សស្លាប់សរុប បើប្រៀបធៀបទៅនឹង ១៩ ភាគរយនៅក្នុងឆ្នាំ ២០០៣) ។

ជម្ងឺដាច់សរសៃឈាមខួរក្បាល (Strokes and brain hemorrhages) ជាពិសេសជម្ងឺ សរសៃឈាម ក្នុងខួរក្បាល ដែលរួមបញ្ចូលទាំងហូរឈាមនៅក្នុងខួរក្បាល  ជម្ងឺដាច់សរសៃឈាមខួរក្បាល   មានចំនួន ១០,៧៧៩ នាក់បានស្លាប់ (៧.៣ ភាគរយនៃចំនួនមនុស្សស្លាប់សរុប) ។

ជម្ងឺវង្វេងប្រភេទ Dementia & Alzheimer's  ១០,៣៦៩ នាក់បានស្លាប់ (៧ ភាគរយ នៃចំនួនមនុស្សស្លាប់សរុប)  តួរលេខដែលបានកើនឡើងចាប់តាំងពីឆ្នាំ ២០០៣ ភាគច្រើន (៩៥ ភាគរយ) នៃអ្នកស្លាប់ទាំងនេះនៅក្នុងឆ្នាំ ២០១២ ក្នុងចំណោមមនុស្សដែលមានអាយុឆ្នាំ ឬ លើសពី ៧៥ ឆ្នាំ ។

ជម្ងឺមហារីកសួត  (Lung cancers)  បានសម្លាប់មនុស្ស ៨,១៣៧ នាក់ (៥.៥ ចំនួនមនុស្សស្លាប់សរុប)

ជម្ងឺផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic low respiratory diseases) ដូចជាដូចជាជម្ងឺហឺត - Asthma ជម្ងឺរលាកទងសួត - Bronchitis និង emphysema មានចំនួន ៦,៦៤៩នាក់បានស្លាប់  (៤.៥ ភាគរយនៃចំនួនមនុស្សស្លាប់សរុប

Sunday, March 30, 2014

ទល់លាមក - ការងារសំខាន់ ៣ ដែលត្រូវធ្វើ

តើមូលហេតុអ្វីយើងត្រូវការស្តាប់សូរសម្លេងពោះវៀន?

ជារៀងរាល់ពេល ខណៈដែលបុគ្គលម្នាក់រអូលរទាំថា គេមិនបានបត់ជើង ឬ បន្ទោរបង់ អ្នក ដែលយល់អំពីបញ្ហាទល់លាមក នឹងចាប់ផ្តើមអនុវត្តការងារសំខាន់ ៣ :-

១.   សួរសំណួរ 

២.   ស្តាប់សូរសម្លេងពោះវៀន

៣.  ស្ទាបពោះ ជាពិសេសផ្នែកខាងក្រោមនៃចំហៀងពោះខាងឆ្វេង

ផ្នែកខាងក្រោមនៃចំហៀងពោះខាងឆ្វេង - ផ្នែកមួយនៃពោះវៀនធំភ្ជាប់ទៅរន្ធគូថ

១.  ការសួរសំណួរ ជាពិសេសថ្ងៃចុងក្រោយនៃការបន្ទោរបង់ អាចនឹងផ្តល់នូវព៌តមានខ្លះៗ ពីទម្លាប់ បន្ទារបង់របស់បុគ្គលនិមួយៗ ។អ្នកខ្លះប្រហែលជាទទួលទានថ្នាំជំនួយការបន្ទោរបង់ តែនៅមាន បញ្ហាក្នុងការបន្តោរបង់។ អ្នកខ្លះទៀត ប្រហែលជាមានអារម្មណ៏ថាគេមានបញ្ហាក្នុងបន្ទោរបង់ (លាមកមានសភាពរឹងខុសធម្មតា ឬ ការបន្ទោរបង់ខុសពីប្រក្រតី) ។

សូរសម្លេងពោះវៀនអាចប្រែប្រួល
២.   ស្តាប់សូរសម្លេងពោះវៀន - ចំពោះអ្នក ដែលកំពុងមានបញ្ហាទល់លាមកស្នូរសំឡេងពោះវៀនធំ អាចប្រែប្រួលខុសពីធម្មតា ។ ស្នូរសម្លេងពោះវៀនធំ អាចមានសភាពខ្យោយឬគ្មានស្នូរសម្លេង។

ការស្ទាបពោះ ជាពិសេសផ្នែកខាងក្រោមនៃចំហៀងពោះខាងឆ្វេង
៣.  ការស្ទាបពោះ ជាពិសេសផ្នែកខាងក្រោមនៃចំហៀងពោះខាងឆ្វេង (រូបភាពខាងក្រោម) - ចពោះអ្នកមានបញ្ហាធ្ងន់ធ្ងរ ឬ មធ្យមនោះ ដុំលាមក ដែលស្ថឹតនៅក្នុងពោះវៀនធំ គឺ ប្រៀបបាន នឹង វត្ថុរឹងមួយ ដែលយើងអាចសម្គាល់បានតាមការស្ទាបនេះ ។


យើងអាចស្ទាបប៉ះដុំលាមករឹងដ៏ធំនោះ 




Saturday, March 29, 2014

Abdominopelvic Quadrants & Regions




Abdominopelvic Quadrants 



Abdominopelvic regions 




Palpation 

Palpation

ទល់លាមក (Constipation)


ប្រជាជនអូស្រ្តាលីប្រមាណជា ២០% បានជួបប្រទះនឹងបញ្ហាទល់លាមកនេះ 



ឆ្លងកាត់តាមការជួបប្រទះរបស់ខ្ញុំកន្លងមក ទល់លាមក (Constipation) មិនមែនជារឿងមួយគួរ អោយអស់សំណើចនោះឡើយ ។ ផ្ទុយទៅវិញ ទល់លាមកអាចជាបញ្ហាដ៏ធំមួយ ដែលយើងគួរចាប់ អារម្មណ៏ពីព្រោះវាអាចមានការប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ 

ខ្ញុំធ្លាប់ឃើញ អ្នករងគ្រោះដោយសារការទល់លាមក បានក្អួតចង្អោរចេញតាមមាត់នូវផលិតផល កាកសំណល់រឹង (Solid excretory product) ។ តាមការពឹត ការទល់លាមក គឺ ជាបញ្ហាទូទៅមួយ ក្នុងចំណោម  បញ្ហាសុខភាពទាំងឡាយ 

រោគសញ្ញា រួមមានៈ-

  • ការបន្ទោរបង់ (បត់ជើងធំ) ជាប្រក្រតីត្រូវបានកាត់បន្ថយ - ជាទូទៅប្រសិន បើការបន្ទោរ បង់តឹចជាង ៣ ដងក្នុងមួយសប្តាហ៍ ត្រូវបានចាត់ទុកថាមិនប្រក្រតី ។ 
  • លាមកស្ងួតរឹង ដែលបណ្តាលអោយមានការឈឺចាប់ ពិបាកបន្ទោរបង់ ឬ មានអារម្មណ៏ថា ក្តៀនជាប់នឹងគូថ 
  • បន្ទោរបង់លាមករឹង ដែលមានទំហំតូចៗ 
  • មានអារម្មណ៍ថាមិនបានបន្ទោរបង់ចេញអស់ 
  • អង្គុយនៅលើបង្គន់រយះយូរខុសពីធម្មតា
  • បន្ទោរបង់លាមករាវ លាយនឹងលាមករឹង (overflow diarrhea
  • ការឈឺចាប់នៅក្នុងរន្ធគូថ ឬ ពោះ 
  • ហើមពោះ ឬ ពោះប៉ោង

កត្តាមួយចំនួនដែលអាចធ្វើអោយទល់លាមក រួមមាន: -
  • អាយុកើនឡើង ជាពិសេសមនុស្សចាស់ 
  • របៀបរស់នៅ (Lifestyle) 
  • របបអាហារក្រីក្រ (ជាតិសរសៃទាប - low fiber diet) 
  • ការខះជាតិទឹក  
  • កង្វះការហាត់ប្រាណជាប្រចាំ
  • ការផ្លាស់ប្តូរនៅក្នុងទម្រង់ការជាមួយនឹងឆ្លងកាត់ចលនាពោះវៀន 
  • ថ្នាំពេទ្យ (ថ្នាំគ្រាប់ជាតិដែក - iron tablets ថ្នាំបំបាត់ទុក្ខព្រួយមួយចំនួន - some anti-depression ថ្នាំបន្ថយការឈឺចាប់ ដែលមានជាតិអាភៀន - pain relief medications containing opiates ដូចជាកូឌីន - codeine ថ្នាំ antacids ដែលគ្មានផ្ទុក ជាតិអាលុយមីញ៉ូម ) 
  • មានផ្ទៃពោះ
  • មានរោគា
បន្ទោរបង់លាមករាវ លាយនឹងលាមករឹង (overflow diarrhea

Source: Better Health Channel "Constipation"



Friday, March 28, 2014

ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន (Meth កូកាអ៊ីន - Cocaine ហេរ៉ូអ៊ីន - Heroine និង Oxycodone



**Oxycodone ត្រូវបានប្រើជាទូទៅ ដោយមនុស្សដែលទទួលរងការឈឺចាប់រ៉ាំរ៉ៃជាទូទៅ


Wednesday, March 26, 2014

កាយវិភាគសាស្ត្រ និង សរីរវិទ្យានៃខួរក្បាល (Anatomy & Physiology of brain)





ខួរមនុស្ស

Cerebrum (មកពីពាក្យឡាតាំង មានន័យថាខួរក្បាល) រួមមានៈ-
អឌ្ឍគោលខួរចំនួន ២ (ខួរក្បាលខាងឆ្វេង និង ខួរក្បាលខាងសា្តំ) ដែលត្រូវបានបំបែកចេញ និង មិនពេញលេញ ដោយចង្អូរបណ្តោយមួយហៅ ថា fissure  


ផ្នែកនៃខួរក្បាល និង តួនាទីរបស់គេ


 អឌ្ឍគោលនិមួយៗ មាន ៤ lobes (Lobe ជាចំណាត់ថ្នាក់កាយវិភាគវិទ្យា) Frontal lobe, Parietal lobe, Temporal lobe និង Occipital lobe ។

ចូរមើលរូបភាពទី ២ ស្តីអំពីមុខងារ និង តួនាទីរបស់ lobe និមួយៗ

(រង់ចំាភាគបន្ត)


Tuesday, March 25, 2014

ផ្លែឈើ និង បន្លែក្លាសេមានគុណភាពល្អជាងផ្លែឈើ និង បន្លែស្រស់ដែលបានរក្សាទុកក្នុងទូរទឹកកកចំនួន ៣ ថ្ងៃ



យោងតាមការសិក្សាឯករាជ្យពីរដោយសាកលវិទ្យាល័យ Chester និង Leatherhead ផ្នែកស្រាវជ្រាវ ផ្នែកម្ហូបអាហារ បានរកឃើញថា ក្នុង ន៦៦% ករណី ផ្លែឈើ និង បន្លែក្លាសេ មានសារធាតុ antioxidants ច្រើនជាង ដូចជាវីតាមីន "C" polyphenols betacarotene និង lutein បើប្រៀបធៀបទៅ នឹងផ្លែឈើ និង បន្លែស្រស់រដែលបានរក្សាទុកក្នុងទូរទឹកកកចំនួន ៣ ថ្ងៃ ។

មូលហេតុដែលផ្លែឈើ និង បន្លែក្លាសេ មានគុណភាពប្រពៃជាងបន្លែស្រស់នោះ គឺ ដោយសារតែ ផ្លែឈើ និង បន្លែទាំងនោះ បានក្លាសេភ្លាមៗ បន្ទាប់ពីការប្រមូលផល ហើយក្នុងខណៈនោះ សារធាតុទាំងឡាយត្រូវបានរក្សាទុក ដោយឡែកផ្លែឈើ និង បន្លែស្រស់សារធាតុទាំងឡាយនោះ ត្រូវបាត់បង់ដោយសារក្នុងការឆ្លងកាត់ដឹកជញ្ជូនពីកសិដ្ឋានទៅកាន់ទីផ្សារដែលអាចចំណាយពេលជាច្រើនថ្ងៃ ឬ ដល់មួយសប្តាហ៍ បើតាមមតិរបស់អ្នកស្រី Natasha Murray ពីសមាគមន៏ អ្នកជំនាញផ្នែកម្ហូបអាហារនៃប្រទេសអូស្ត្រាលី 

លោកវេជ្ជបណ្ឌិត Rachel Burch  ផ្នែកស្រាវជ្រាវអាហារបានមានប្រសាសន៏ថា "យើងគួរទុកមួយឡែកអំពីគំនិតភ័នច្រឡំនថា ម្ហូបអាហារស្រស់គឺប្រសើរជាងម្ហូបអាហារក្លាសេ" ។


អានបន្ថែម ផ្លែឈើ និង បន្លែក្លាសេណាមួយដែលមានគុណភាពខ្ពស់បំផុតក្នុងចំណោម ផ្លែឈើ  និង បន្លែដ៏ទៃទៀត

source: ninemsn, Health "Fresh or frozen fruit: which is best?

Monday, March 24, 2014

ជួបមហាសេដ្ធីដែលសច្ចាថា កូនចៅរបស់គេត្រូវរកវិធីផ្ទាល់ខ្លួនរបស់គេទំាងពួង



Self-made multi-millionaire John Roberts says he wants his five children to make his own way. Source: YouTube

«ទស្សនវិជ្ជាឪពុករបស់ខ្ញុំ គឺ "ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវការចាប់ផ្តើមដ៏ល្អបំផុតនៅក្នុងជីវិត ដែលខ្ញុំអាច មានលទ្ធភាពធ្វើទៅបាន ហើយអ្វីដែលអ្នកធ្វើជាមួយវា (សំដៅទៅលើការចាប់ផ្តើមដ៏ល្អបំផុត នៅ ក្នុងជីវិត) គឺ ស្រេចទៅលើអ្នក 'ទស្សនវិជ្ជារបស់ខ្ញុំ គឺ ដូចគ្នា

Bill and Melinda Gates declared years ago that their children would not see a penny of their $84 billion fortune. Source:AAP
investment guru and Creighton Bluejays fan Warren Buffett, who is worth about $60 billion, made it clear long ago his offspring would have to make it on their own. Source: AFP
eBay founder and billionaire Pierre Omidyar has three children who he says will not benefit from his wealth. Source:Supplied
Former New York Mayor Michael Bloomberg is worth US$20 billion but wants his two daughters to make their own way financially. Source: AFP
Kiss bassist Gene Simmons has vowed his son and daughter ‘will never get rich’ from his US$300 million fortune.Source: Getty Images
Composer Andrew Lloyd Webber, with his ex-wife Pam, has repeatedly stated that arts programs and not his children or grandchildren, will benefit from his legacy of several hundred million dollars. Source: AP



កោសិកាខួរក្បាលស្លាប់ ដោយសារការទទួលទានដំណេកមិនបានគ្រប់គ្រាន់



បើយោងតាម​​អ្នកវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិក ប្រមាណជា ២៥% នៃកោសិកាខួរ ក្បាលមួយចំនួន  អាចស្លាប់ដោយសារការទទួលទានដំណេកមិនបានគ្រប់គ្រាន់  ។
ការសិក្សារបស់ក្រុមមួយនៃសាកលវិទ្យាល័យនៃរដ្ឋ Pennsylvania អំពីកោសិកាខួរក្បាលរបស់សត្វ កណ្តុរមន្ទីពិសោធន៏មួយក្បាល ដែលត្រូវបានរក្សាទុកក្នុងបរិស្ថានបន្លែងមួយកន្លែង ប្រៀបបាននឹង ការដ្ធានការងារនាពេលយប់ ក្នុងរយះពេល ៣ ថ្ងៃ ហើយដែលបានផ្តល់ម៉ោងគេងមាន រយះពេល ត្រឹមតែ ៤ - ៥ ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ។ រយះពេលប៉ុន្មានថ្ងៃក្រោយពីការរំខានដល់ដំណេក នោះមក បានបង្ហាញអោយឃើញថា កោសិកាខួរក្បាលដែលស្ថឹតនៅក្នុង  Brainstem  ដែលមានតួ នាទីទទួលខុសត្រូវលើភាពវៃ ប្រមាណជា ២៥% បានបាត់បង់ ។


យោងតាមប្រសាសន៏របស់លោកសាស្រ្តាចារ្យ Sigrid Veasey ពីមជ្ឈមណ្ឌលសិក្សាដំណេក និង Circadian Neurobiology ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៏ BBC បានអោយដឹងថា "យើងមានភស្តុតាងដែលអាចបញ្ជាក់ថា ការបាត់បង់ដំណេកអាចនាំឱ្យមានការរងរបួស ដែលមិន អាចត្រឡប់ទៅភាពដើមវិញបាន ។



លោកសាស្រ្តាចារ្យមានប្រសាសន៏ផងដែរថា ការស្រាវជ្រាវនេះ វាប្រហែលជាក្នុងការអនុវត្តលើសត្វ សាមញ្ញមួយក្បាល ប៉ុន្តែវាបានបង្ហាញថា យើងនឹងត្រូវសម្លឹងមើលដោយប្រុងប្រយ័ត្នបំផុត ក្នុង ការស្រាវជ្រាវលើមនុស្សយើង ។ គេត្រូវការកាត់ពុះ (dissect) ខួរក្បាលរបស់កម្មករធ្វើការផ្លាស់ប្តូរ វែនដែលបានស្លាប់ ដើម្បីពិនិត្យមើលពីរបៀបកោសិកាខួរក្បាលរបស់ពួកគេដំណើរការជាក់ស្តែង ។



សាស្រ្តាចារ្យ Shantha Rajaratnam ផ្នែកវិទ្យាសាស្រ្តចិត្តសាស្រ្ត និង ជាអ្នកនាំពាក្យនៃសមាគមន៏ សិក្សាពីដំណេក ពីសាកលវិទ្យាល័យម៉ូណាស់ (Monash) ប្រទេសអូស្រ្តាលី បានមានប្រសាសន៑ថា 
"ការសិក្សានេះបានផ្ដល់នូវការយល់ដឹងក្នុងការផ្លាស់ប្តូរសរីរាង្គ ដែលអាចកើតមានឡើង បណ្តាល មកពីការបាត់បង់ដំណេក  ប៉ុន្ដែវិសាលភាពនៃការរកឃើញទាំងនេះ មានខ្លឹមសារយ៉ាងនោះ ក្នុង ករណីមនុស្សយើង គឺ ត្រូវការកំណត់សម្រេច" ។ វារឿងគួរឱ្យចាប់អារម្មណ៍មួយ តើការសិក្សា លើខួរក្បាល របស់មនុស្សយើង អាចទទួលបាននូវលទ្ធផល ដូចគ្នា ។




យើងដឹងថា កម្មករធ្វើការផ្លាស់ប្តូរវែន (shift workers) ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមាន ហានិភ័យខ្ពស់នៃជម្ងឺបេះដូង, ជម្ងឺទឹកនោមផ្អែម, ជម្ងឺធ្លាក់ទឹកចិត្ត និង ថប់អារម្មណ៍ ហើយវាអាច ចាត់ទុកថា ការផ្លាស់ប្តូរសភាពនៃខួរក្បាលទាំងនេះ អាចអាចបណ្តាលអោយមានលក្ខណៈសញ្ញា ទាំងនោះ 


Source: ninemsn Health & well-being "Losing sleep kills brain cells"  


Saturday, March 22, 2014

រោគសញ្ញានៃជម្ងឺមហារីកស្បូន ដែលស្ត្រីគួរកត់សម្គាល់

អូស្រ្តាលីៈ  ជម្ងឺមហារីកស្បូន ជាប្រភេទជម្ងឺមហារីកមួយ ដែលអត្រារស់រានមានជីវិតទាបបំផុត ក្នុងចំណោមប្រភេទជម្ងឺមហារីកទាំងឡាយ ។ អ្នកជម្ងឺជាង ១,០០០ នាក់ នឹងត្រូវបាត់បង់ជីវឹត ជា រៀងរាល់ឆ្នាំ ក្នុងចំណោមស្ត្រីជាង ១,៤០០ នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺមហារីក។

ជម្ងឺមហារីកគឺមិនមានសភាពខុសប្លែកពីជម្ងឺដ៏ទៃទៀត ដែលលាក់ជ្រៅនៅខាងក្នុងរាងកាយរបស់ យើង វាពិបាកនឹងរកឃើញ និង កំណត់អត្តសញ្ញាណរបស់វាបានច្បាស់លាស់ ហើយនេះជាមូល ហេតុចំបង ដែលស្ត្រីភាគច្រើនមិនបានកត់សម្គាល់ពីរោគសញ្ញាដំបូងនៃជម្ងឺនេះ រហូតដល់ពេល ដែលគេត្រូវបានរកឃើញថា ជម្ងឺនេះបានរាលដាលទៅផ្នែកផ្សេងនៃរាងកាយរបស់គេ ។

យោងតាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានជម្ងឺមហារីកស្បូន បានជួបប្រទះនឹងរោគ សញ្ញា មុនពេលដែលគេត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺមហារីកស្បូន ។ រោគសញ្ញាទូទៅបំផុត នៃជម្ងឺមហារីកស្បូន រួមមាន:

ឈឺក្នុងត្រគាក ឬ ឈឺពោះជាប់រហូត

ហើមពោះ ឬ ពោះប៉ោង

កំណើននូវភាពបន្ទាន់ និង ការបន្ទោេបង់ជើងតូចញឹកញាប់
ទឹកមូត្រហូរដោយមិនដឹងខ្លួន ឬ មិនអាចគ្រប់គ្រងបាន (Incontinence)

ការលំបាកក្នុងការបរិភោគ ឬ មានអារម្មណ៍ថា ឆ្អែតក្រោយពេលបរិភោគអាហារតែមួយចំនួនតូចក្តី

រោគសញ្ញាផ្សេងទៀត ដែលស្ត្រីដែលមានជម្ងឺមហារីកស្បូន បានបាយការណ៍រួមមាន: - 

  • មិនស្រួលក្នុងក្រពះ តែគ្មានរូបភាពច្បាស់លាស់ ដូចជា ចង្អោរ (Nausea) ឆ្អឹតចុងដើមទ្រូង (heart burn) និង មិនរំលាយអាហារ (Indigestion) 
  • ការអស់កម្លាំង (Fatigue)
  • ឈឺត្រគាក ឬ  ខ្នង (Pelvic or back pain) 
  • ការផ្លាស់ប្តូរនៅក្នុងទម្លាប់បន្ទោបង់ (Changes in bowel habits) 
  • ឈឺចាប់ពេលរួមភេទ (Sexual intercourse) ឬ ហូរឈាមពីទ្វារមាស (Vaginal bleeding) 
  • ស្រក ឬ កើនទម្ងន់ដែលមិនអាចពន្យល់ (Unexplained weight loss or weight gain)

Source : ABC Health & Well-being, The Pulse, "Ovarian Cancer: Symptoms women need to know" 

Friday, March 21, 2014

គោលការណ៍ណែនាំរបបអាហារ (Dietary guidelines)

ប្រទេសអូស្រ្តាលី: យោងតាមអត្ថបទរបស់ភ្នាក់ងារ "អាជ្ញាព្រឹត្តព័ត៌មាន និង ស្ថិតិ ដើម្បីលើកកម្ពស់ សុខភាព  និង សុខុមាលភាព" (Authoritative information and statistics to promote better health and well-beingស្តីអំពីការចំណាយទៅលើផ្នែកសុខាភិបាល ប្រចាំឆ្នាំ ២០១១ - ២០១២   ត្រូវបាន ប៉ាន់ស្មាន់ប្រមាណ ១៤០,២ ពាន់លានដុល្លា (140.2 billions) ស្មើនឹង ៩.៥ ភាគរយ (9.5%) នៃផលិត ផលសរុបក្នុងស្រុក (GDP)  ។

អាត្រាភាគរយនៃការចំណាយដ៏ធំមួយជាងគេនោះ គឺ សេវាមន្ទីរពេទ្យសាធារណៈ (Public hospital) ស្មើនឹង ៣១.៨% ឬ ៤២.០ ពាន់លានដុល្លារនៃការចំណាយចរន្ត សេវាវេជ្ជសាស្រ្ត (Medical services) ១៨.៨ឬ ២៣,៩ពាន់លានដុល្លារ និង ថ្នាំពេទ្យ (Medications) ១៤.២ឬ ១៨,៨  ពាន់ លានដុល្លារ ។


Poster  "Australian Government"


គោលការណ៍ណែនាំរបបអាហារ បានរៀបចំឡើងដោយរដ្ធាភិបាលអូស្រ្តាលី ផ្អែកលើភស្តុតាង វិទ្យាសាស្រ្តថ្មីៗ ត្រូវបានគេពណ៌នាថា ជាវិធីសាស្រ្តដ៏ល្អបំក្នុងការបរិភោគ ដើម្បីជីវិតយឿនយូរ និង ប្រកបដោយសុខភាពល្អ ហើយដែលបានសង្កត់ធ្ងន់ទៅលើរបបអាហារធម្មតាមួយ ដែលអាចជះ ឬ មានឥទ្ធិពលលើសុខភាពរបស់ប្រជាជនអូស្រ្តាលី ។ 

គោលការណ៍ណែនាំម្ហូបអាហារនេះ រួមមាន ព៌តមានស្តីអំពីប្រភេទ និង បរិមាណចំនួនម្ហូបអាហារ ក្រុមម្ហូបអាហារ និង លំនាំនៃរបបអាហារ សម្រាប់ប្រើប្រាស់ដោយអ្នកជំនាញផ្នែកសុខភាព អ្នកអប់ រំផ្នែកសុខភាព អ្នកបង្កើតគោលនយោបាយ អ្នកផលិតម្ហូបអាហារ អ្នកលក់ស្បៀងអាហារ និង អ្នកស្រាវជ្រាវ ដូច្នេះពួកគេអាចស្វែងរកវិធី ដើម្បីជួយដល់ប្រជាជនអូស្រ្តាលីបរិភោគនូវរបប អាហារ ដែលមានសុខភាពល្អ 

មូលហេតុចំបងនៃគោលការណ៍ណែនាំរបបអាហារនេះ គឺ ដើម្បីៈ -
  • លើកកំពស់សុខភាព និង សុខុមាលភាព
  • កាត់បន្ថយហានិភ័យនៃលក្ខខណ្ឌទាក់ទងនឹងរបបអាហារ ដូចជា  កូឡេស្តេរ៉ុលខ្ពស់ (High cholesterol) សម្ពាធឈាមខ្ពស់ (High blood pressure) និង ភាពធាត់ពេក (Obesity) 
  • កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា ជម្ងឺទឹកនោមផ្អែមប្រភេទ ២ (Type 2 Diabetes)   ជម្ងឺ សរសៃឈាមបេះដូង (Cardiovascular disease) និង ប្រភេទនៃជម្ងឺមហារីកមួយចំនួន (some types of Cancers)

Source: Australian Government (http://www.eatforhealth.gov.au)




រដូវជម្ងឺគ្រុនផ្តាសាយ (Flu season)



យោងតាមអត្ថបទមួយរបស់សាលាអនាម័យ និង វេជ្ជសាស្ត្រត្រូពិក (Hygiene & Tropical Medicine) នៃ ទីក្រុងឡុង បានបញ្ចាក់ថា លំហាត់ប្រាណ ដូចជា ការរត់ ការជិះ ឬ ធាក់កង់ ក្នុង ល្បឿនលឿន ឬ កីឡាប្រកួតប្រជែងផ្សេង អាចការពារជម្ងឺផ្តាសាយ ។

អ្នកស្រាវជ្រាវ លោកវេជ្ជបណ្ឌិត Alma Alder បានមានប្រសាសន៏ថា ក្នុងករណីជំងឺគ្រុនផ្តាសាយ ១០០ ករណី ក្នុង ១,០០០ នាក់អាចបង្ការបាន ដោយការហាត់ប្រាណ ដែលមានលក្ខណៈ អាំងតង់ ស៊ីតេ (high intensity ) ខ្ពស់ ។ លោកវេជ្ជបណ្ឌិត Alma បានមានប្រសាសន៏ផងដែរថា យ៉ាងហោច ណាស់យើងត្រូវចំណាយពេល ២ ម៉ោង និង ៣០ វិនាទី ជារៀងរាល់សប្តាហ៍ នោះយើងនឹងមាន ឱកាសច្រើនគេចផុតពីជម្ងឺគ្រុនផ្តាសាយ ។

ចំណែកលោក Kim Sampson នាយកប្រតិបត្តិនៃក្រុមជំនាញផ្នែកជម្ងឺគ្រុនផ្តាសាយ បានមាន ប្រសាសន៍ថា បើយើងលើកពីទស្សនៈវិទ្យាសាស្រ្តវិញ ការស្ទង់មតិ គឺ វាពិបាកក្នុងការផ្ទៀងផ្ទាត់ ឬ សន្មត់ថាអាចយកជាផ្លូវការបាន ។ លោក Kim បានស់ង្កត់ធ្ងន់ទៅលើ "ការហាត់ប្រាណជាប្រចាំ របបអាហារល្អ និង សុខុមាលភាពទូទៅ អាចជួយបង្កើនភាពស៊ាំរបស់យើង ការពារនឹងជម្ងឺផ្តាសាយ  

លោក Kim បានមានប្រសាសន៏ថា "វិធីដ៏ល្អបំផុត គឺ  ការការពារតាមរយៈ ការទទួលថ្នាំបង្ការ ដើម្បីជៀសវាងពីជម្ងឺ និង ការឆ្លងរាលដាលនៃគ្រុនផ្តាសាយដល់អ្នកដ៏ទៃ"  ។

Source ninemsn, Health & Well-being "Exercise can prevent flu"


** ជារៀរាល់ឆ្នាំក្នុងអំឡុងខែមិនា មុនពេលរដូវផ្តាសាយបានខឹតចូលមកដល់ នៅកន្លែងធ្វើការ តែងតែជម្រុុញអោយបុគ្គលិកគ្រប់ៗ រូប ចាក់ថ្នាំបង្ការជម្ងឺផ្តាសាយ ដោយមិន គិតប្រាក់ ។ 



Thursday, March 20, 2014

តើថ្នាំពេទ្យធ្វើសកម្មក្នុងរាងកាយរបស់យើងដោយវិធីណា (How drugs work in our body)

សកម្មភាពនៃថ្នាំមកលើរាងកាយរបស់យើង អាចតាមវិធីមួយចំនួន ហើយដែលវាមានសភាពខុស ប្លែកពីគ្នា អាស័្រយលើប្រភេទថ្នាំពេទ្យ ដែលយើងបានប្រើប្រាស់នាពេលនោះ ។ ជាទូទៅថ្នាំពេទ្យ អាចរំខានដល់ microorganisms (មេរោគ - Germs) ដែលបានឈ្លានពានលើរាងកាយរបស់ យើង ថ្នាំពេទ្យអាចសម្លាប់កោសិកាដែលបណ្តាលឱ្យមានកើតជម្ងឺមហារីក ថ្នាំពេទ្យអាចជំនួសសារធាតុកង្វះ ដូចជា អ័រម៉ូន (Hormones) ឬ វីតាមីន (Vitamins ) ឬ ថ្នាំពេទ្យអាចប្រែប្រួលវិធី ឬ របៀប ឬ សកម្មភាពនៃកោសិកានៅក្នុងរាងកាយរបស់យើង ។



ថ្នាំពេទ្យដែលប្រើប្រាស់នាបច្ចុប្បន្ននេះមានប្រមាណជា ៨,០០០ ប្រភេទ ដែលអាចជាវបានដោយ វេជ្ជបញ្ជា (Prescriptions) ឬ  ដោយមិនបាច់មានវេជ្ជបញ្ជា (Over the counter) ។ អាស្រ័យលើ លក្ខណៈប្រភេទនៃជម្ងឺ ប្រភេទថ្នាំពេទ្យដែលត្រូវបានយកមកប្រើប្រាស់ក្នុងការព្យាបាលនោះ គឺ វាខុសប្លែកពីគ្នា ។ 

បណះស្បែកប្រើប្រាស់ក្នុងការគ្រប់គ្រងការឈឺចាប់


ថ្នាំពេទ្យអាចចូលទៅរាងកាយរបស់យើង តាមមធ្យោបាុយច្រើនជំពូក ហើយដែលមានលក្ខណៈ ផ្សេងៗ ពីគ្នា ដូចជាការស្រូបចូលតាមមាត់ (Inhale) ការប្រើប្រាស់ថ្នាំរបៀបបំណះស្បែក (Patch) ការលេប (Pill) ការលាប (Ointment) ការតក់ថ្នាំ (Eye / ear drop) ឬ ការចាក់ (hypodermic needle) ។ ល។

វាជាសារៈសំខានៈចាំបាច់មួយ ដែលយើងទាំងអស់គ្នាតែគួរយល់ អំពីប្រត្តិកម្មនៃរាងកាយរបស់ យើងទៅលើថ្នាំពេទ្យ ដូចជា ការស្រូបចូល (absorption) ការចែកចាយ (Distribution) និង  ប្រត្តិកម្ម នៃថ្នាំពេទ្យមកលើរាងកាយរបស់យើង ។

ការស្រូបចូល  ការចែកចាយ និង ការបញ្ចេញពីរាង្គកាយ

ប្រភេទថ្នាំគ្រាប់  ថ្នាំលេប (Pill or Oral medications) 

ថ្នាំដែលយើងបានលេបចូលនោះ គឺ បានឆ្លងកាត់តាមបំពង់រំលាយអាហារ (digestive tract) ខណៈ នោះ វាត្រូវបានកិនបំបែក កិនរំលាយដោយប្រព័ន្ធរំលាយអាហារ ដូចជា ក្រពះ (Stomach) និង ពោះវៀនតូច (Small intestine) មុនពេលបញ្ចូនបន្តទៅថ្លើម (Liver) ហើយនៅទីនោះ ថ្នាំអាចត្រូវ បានកែប្រែទម្រង់គីមីផងដែរ មុនពេលបានត្រូវបញ្ចេញទៅក្នុងចរន្តឈាម (Bloodstream)

ចរន្តឈាម ជាអ្នកនាំថ្នាំទៅកាន់គ្រប់ផ្នែកនៃរាងកាយរបស់យើង ហើយថ្នាំអាចធ្វើអន្តរកម្មជា មួយនឹងជាលិកា និង សរីរាង្គជាច្រើនផងដែរ ។ ផលប៉ះពាល់អាចកើតឡើង ប្រសិនបើថ្នាំនោះ មានជីវជាតិដែលមិនបានគ្រោងទុកណាមួយ (Unintended side effects) សម្រាប់ផ្នែកមួយនៃ រាងកាយ ។ 

ថ្លើមមានម៉ូលេគុលប្រូតេអ៊ីន (Protein molecules) ដែលគេហៅថា អង់ស៊ីម (Enzymes) កែប្រែ ថ្នាំពេទ្យ និង សារធាតុដ៏ទែទៀតដែលមិនមែនជាម្ហូបអាហារតាមបទដ្ធានគីមី ។ ការកែប្រែគីមី នៃ ថ្នាំមួយដោយរាងកាយ ត្រូវបានគេហៅថា Drug metabolism (ការកែប្រែគីមីជីវៈនៃសារធាតុឱសថ តាមរយៈប្រព័ន្ធឯកទេសអង់ស៊ីម) ហើយសារធាតុគីមី ដែលបានបម្លែងទៅជាផលិតផលនោះ ត្រូវ បានគេហៅថា Metabolites ។ metabolites ទាំងនេះ គឺ មានសភាពខ្សោយជាងប្រភពដើមនៃថ្នាំ តែពេលខ្លះវាអាចមានប្រសិទ្ធភាព លើសលប់ជាងថ្នាំដែលស្ថឹតក្នុងសភាពដើម 

ឧទាហរណ៍ Codeine ជាសារធាតុថ្នាំម៉្យាង ដែលប្រើប្រាស់សម្រាប់គ្របគ្រងការឈឺចាប់ ក្នុងជំពូក ថ្នាំ Tylenol (Tylenol#3) គឺ វាមានសកម្មយ៉ាងពេញលេញបន្ទាប់ ពីបានកែប្រែគីមីជីវៈនៅក្នុងថ្លើម ។

ថ្លើម ជាសិរីរាង្គ "បន្សាបជាតិពុល"


ដោយសារតែថ្នាំ និង សារធាតុ "បរទេស" ផ្សេងទៀត ត្រូវបានបំបែកនៅក្នុងថ្លើម អ្នកវិទ្យាសាស្រ្ត បានតែងតែចាត់ទុកថា ថ្លើម ជាសិរីរាង្គ "បន្សាបជាតិពុល" (Detoxified organ) ដូច្នេះហើយ ថ្លើមអាចងាយស្រួលប្រឈមមុខនឹងកាងគ្រោះ និង រងការខូចខាត ដែលបង្កឡើង ដោយសារការ ប្រើប្រាស់ថ្នាំច្រើនហួសហេតុ។

បន្ទាប់ពីបានជ្រួបជ្រៀបទៅក្នុងចរន្តឈាម ហើយក្រោយបានចែកចាយទៅគ្រប់តំបន់នែរាង្គកាយ នោះមក ថ្នាំនឹងត្រូវបញ្ចេញពីរាង្គកាយរបស់យើង ដូចគា្ននិងរបៀបបញ្ចេញកាកសំណល់ម្ហូប អាហារ ដែលយើងបានបរិភោគ ។ 

Source "NIH Senior Health" - Taking Medicine


** Molecule = ម៉ូលេគុល ឬ អណូ
** Enzymes  = អង់ស៊ីម ឬ វិភេទនរស